សៀមរាប៖ ហេតុការណ៍ដែលបង្ក ឲ្យកើតមាន អគ្គីភ័យនេះឡើង គឺបណ្តាល មកពីជាងជួសជុលផ្សា ដំបូលផ្ទះ ដោយមិនបាន មានការ ប្រុងប្រយ័ត្ន បានធ្វើឲ្យ កម្ទេចផ្កាភ្លើង ធ្លាក់មកក្រោម ឆេះបាដាន ហើយបានរាល ធ្លាក់មកឆេះពូក នៅក្នុងបន្ទប់ ខាង ក្រោម ទីកន្លែងដែលជាង បានកំពុងធ្វើការផ្សារ ជួសជុលដំបូល ។
តាមសម្តីរបស់បុគ្គលិក បម្រើការនៅក្នុង ភោជនីយដ្ឋាន ហ្គាយ៉ានេះបាន ឲ្យដឹងថា នៅពេលដែល កើតហេតុនេះឡើង ពួក បុគ្គលិក បានឭក្រុមជាងផ្សា ជួសជុលដំបូល ស្រែកឲ្យជួយ ពន្លត់ភ្លើង ព្រោះភ្លើងឆេះនៅ ក្នុងបន្ទប់ហើយ តែភ្លាមនោះ ក្រុម បុគ្គលិក ដែលមាន តែស្រីៗ ពុំមានលទ្ធភាព ក្នុងការចូលទៅ ពន្លត់ភ្លើងនោះ ហើយក្រុមជាង នៅខាងលើ ដំបូលឯណោះ ក៏បានចុះមក ធ្វើការពន្លត់ តែដោយស្ថានភាព ភ្លើងឆេះខ្លាំង ធ្វើឲ្យក្រុមជាងទាំងនោះ បាននាំគ្នារត់គេច ខ្លួនបាត់ស្រមោល តែម្តងទៅ ។ ក្នុងនោះដែរក៏ត្រូវ បានអ្នកជិតខាង បានទូរស័ព្ទទៅកាន់ កម្លាំងសមត្ថកិច្ច ពន្លត់អគ្គីភ័យ ស្នងការនគរបាលខេត្ត និង កងរាជអាវុធហត្ថខេត្ត ចុះមកជួយអន្តរាគមន៍ បានទាន់ពេលវេលា ។
តាមការបញ្ជាក់ របស់សមត្ថកិច្ច បានឲ្យដឹងថា នេះជាការ ធ្វេសប្រហែស របស់ក្រុមជាង ផ្សារដំបូល ដោយបានដឹងថា នៅពី ក្រោមមានបាដាន ម្នាងសិលា និង បន្ទប់ដេក ដែលជាភាពងាយ រងគ្រោះបំផុត ជាមួយនឹង កម្ទេចភ្លើងធូក ផ្សាដែក បានបង្ក ឲ្យមានគ្រោះ អគ្គីភ័យកើតឡើង ។ តាមការវាយ តម្លៃរបស់សមត្ថកិច្ ចក្រុមពន្លត់អគ្គីភ័យ បានឲ្យដឹងថា ភោជនីយដ្ឋាន ហ្គា យ៉ានេះ ត្រូវអគ្គីភ័យ ឆាបឆេះអស់ប្រមាណ ១០%តែប៉ុណ្ណោះ ដោយការចុះជួយអន្តរាគមន៍ របស់សមត្ថកិច្ច ពន្លត់អគ្គីភ័យ ទាំង ពីរអង្គភាព បានចុះជួយ ទាន់ពេលវេលា ដោយប្រើប្រាស់ទឹកអស់ ចំនួន ៤រថយន្ត កងរាជអាវុធហត្តខេត្ត ០២គ្រឿង ស្នង ការ នគរបាលខេត្ត ចំនួន០២គ្រឿង ដោយពន្លត់បាន ជាស្ថាបពរ នៅវេលាម៉ោង ១៤និង៤០នាទី ចំពោះការខូចខាត សម្ភារៈ ទ្រព្យ សម្បត្តិនោះ នៅពុំទាន់ដឹង ចំនួននៅឡើយ តែមិនបណ្តាលឲ្យ មានមនុស្សណាម្នាក់ គ្រោះថ្នាក់ឡើយ ។
ហេតុការអគ្គីភ័យនេះ នៅវេលាម៉ោង ១៣និង៤០នាទី ថ្ងៃទី២៧ កុម្ភះ ឆ្នាំ២០១៦ បានកើតឡើង នៅភោជនីយដ្ឋានកូរ៉េ ដែលមានយីហោ ហ្គាយ៉ា ស្ថិតនៅក្រុមទី១០ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ដែលមានម្ចាស់ ឈ្មោះ KI DGOSOG ជាជនជាតិកូរ៉េ ៕