ភ្នំពេញ៖ យុវជនម្នាក់ អាយុ២០ឆ្នាំ ប៉ុនប៉ងចង ក សម្លាប់ខ្លួនមិនបានសំរេច ដោយយកកន្សែងចងជាប់និងចេតីយ៍ក្នុងរួចបណ្តាលអោយបាក់ចេតីយ៍ធ្វើអោយមានការភ្ញាក់ផ្អើលដល់ ព្រះសង្ឃជួយសង្គ្រោះទាន់ រួចត្រូវបានលោក ឯម ភារី ជា នាយរងប៉ុស្តិ៍ ស្ទឹងមានជ័យ មកដល់ភ្លាមៗនិង បានណែនាំដល់បុរស និងបានអោយលុយតិចតួចដើម្បីធ្វើជាសាហ៊ុយធ្វើដំណើរ ទៅផ្ទះ។
តាមប្រភពពីសមត្ថកិច្ច ករណីនេះកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទី នារសៀលថ្ងៃទី២៧ខែកុម្ភះ ឆ្នាំ២០១៦ បុរសនោះមានឈ្មោះផៃ សំណាង អាយុ២០ ឆ្នាំ មុខរបរដឹកទឹកកក មានស្រុក កំណើត ភូមិព្រែកឬស្សី ឃុំសិត្បូ ស្រុកស្អាងខេត្តកណ្តាល តាមការរាបរាប់ពីយុវជននោះបានអោយដឹងថាមូលហេតុបានជាដាច់ចិត្តសំលាប់ខ្លួនដោយសារខឹងនឹងបង ប្អូននិងមិត្តភក្តិស្តីបន្ទោសនិងណាមួយ គ្មានលុយផង៕