កូន​ក​ម្លោះ​មិន​ស្រឡាញ់​កូនក្រមុំ រៀប​ផែនការ​សម្លាប់​ហើយ​ចោទថា ឃាតករ​កាប់​

28-February-2016 | ដោយ មែន កំសត់



​ក្រចេះ ៖ នគរបាល​ព្រហ្មទណ្ឌ​ខេត្ត និង​ស្រុក​ស្នួល ក្រោម​ការចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍ លន់ សុផាត ស្នងការ​នគរបាល​ខេត្ត ដឹកនាំ​បញ្ជា​ដោយ លោក ចាន់ សុ​គីម អធិការនគរបាល​ស្រុក បើក​ប្រតិបត្តិកា​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​១០​ម៉ោង​ក្រោយ​កើតហេតុ ទើប​បំបែកសំណុំរឿង​ករណី​អំពើ​ឃាតកម្ម​វាយ​សម្លាប់ កូនក្រមុំ​នៅ​ថ្ងៃ​ចូល​រោងការ ឈានទៅ​ចាប់​ឃាត​.​កដៃ​ដល់ គឺជា​កូនកំលោះ ។​

​លំនៅដ្ឋាន​មួយ​ដែលមាន​រៀប​ពិធីមង្គលការ​ប្រព្រឹត្តទៅ​បាន​មួយ​ល្ងាច​នៃ ថ្ងៃ​សូត្រមន្ត ក្រុង​ពលី របស់​គ្រួសារ​កូនក្រមុំ​បាន​បន្លឺ​មេក្រូ​យ៉ាង​ទ្រហឹង​អ៊ឺ​ង​កង​នៅ​កណ្តាល ភូមិ ក្នុងភូមិ​មាក់​កណ្តាល ឃុំ​ស្រែ​ចារ ស្រុក​ស្នួល បានប្រែក្លាយ​ទៅជា​ផ្ទះ​ធ្វើ​ពិធី​បុណ្យសព​ចាក់​មេក្រូ​ស្មូត​ទៅវិញ បន្ទាប់​កូនក្រមុំ​ត្រូវបាន​វាយ​សម្លាប់​នៅ​កណ្តាល​វាលស្រែ ខាងក្រោយ​ផ្ទះ កាលពី​វេលា​រំលងអធ្រាត្រ​នៃ​ថ្ងៃ​ចូល​រោងការ ។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​ថ្ងៃ​ការ​ក្លាយទៅជា​ថ្ងៃ​កម្ម ក៍​ដោយសារតែ​កូនកំលោះ​មិន​ស្រឡាញ់​ពេញ​ចិត្តនឹង​កូនក្រមុំ និង​ចោទប្រកាន់​នាង​ថា ជា​មនុស្ស​មាន​ប្រវត្តិ​មិនល្អ ជាងនេះទៅទៀត គឺ​រូបគេ​តែងតែ​ទទួល​ការ​គំរាម​ពី​ឪពុកម្តាយ​របស់​កូនក្រមុំ​បង្ខំ​ឲ្យ រៀបការ ទើប​រូបគេ​មិន​ដាច់ចិត្ត​ធ្វើអត្តឃាត​ខ្លួនឯង បែរជា​ដាច់ចិត្ត​សម្លាប់​កូនក្រមុំ​ទៅវិញ ។ នេះ​បើតាម​ចម្លើយសារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​របស់​ជនដៃដល់​ជា​កូន កំលោះ​ឈ្មោះ ឡើ​ត ឆើត ហៅ​ផេះ អាយុ​២០​ឆ្នាំ ។​

​លោក​អធិការនគរបាល​បាន​បន្តថា នារី​រង​គ្រោះជា​កូនក្រមុំ ឈ្មោះ ម៉ុ​ន ញឹ​ប ហៅ​ក្តឹប អាយុ​១៩​ឆ្នាំ ត្រូវ​ជនដៃដល់​ប្រដាប់​ដោយ​ព្រនុង​ប្រវែង​កន្លះ​ម៉ែត្រ​វាយ​និង​យក​ក្រ មា​រឹត​.​ក​សម្លាប់ នៅ​វាលស្រែ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ជាង​១០០​ម៉ែត្រ ខណៈដែល​នារី​រងគ្រោះ​ដើរទៅ​ងូតទឹក​អូរ​ជាមួយ​ជនដៃដល់​ជា​កូនកំលោះ ពេលយប់​ក្រោយពី​ពិធីសូត្រមន្ត​ចូល​រោង​ចប់ ។​

​លោក​វរសេនីយ៍ទោ បាន​ឲ្យ​ដឹង​ទៀតថា សកម្មភាព​របស់​ជន​ដៃដល់ គឺ​គេ​បានរៀបចំ​គម្រោងការ​សម្លាប់​នារី​រងគ្រោះ ដោយ​សម្ភារៈ រួមមាន ពិល ដែក ព្រនុង និង​ក្រមា​រឹត​.​ក ។ ហើយ​ក្នុង​សកម្មភាព​វាយ​សម្លាប់ ក៏​មានការ​ប្រវាយប្រតប់​គ្នា​ដោយ​ជនដៃដល់​ក៏ត្រូវ​ដួលសន្លប់ ។​

​លោក​ថា ផែនការ​រ​បស់ជនស​ង្ស័​យ​ក្រោយពី​វាយ​សម្លាប់​នារី​រងគ្រោះ​ឲ្យ​ស្លាប់​រួច និង​បំភ័ន្ត​រូបភាព​ថា​៖ ពួកគេ​ត្រូវគេ​លួច​កាប់សម្លាប់ ។ តែ​ក្រោយពី​ចុះ​តាមដាន​ស្រាវជ្រាវ ស៊ើបអង្កេត​នៅ​កន្លែងកើតហេតុ នគរបាល​បាន​កំណត់ថា ករណីនេះ​គឺ​ផ្តើមចេញ​ដោយ​ជនដៃដល់​ជា​កូនកំលោះ​ទើប​ចាប់​ឃាត់ខ្លួន តែម្តង ។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា គេ​ពិតជា​បានសម្លាប់​នារី​រង​គ្រោះជា​កូនក្រមុំ​ប្រាកដ​មែន ព្រោះ​គេ​មិន​ស្រឡាញ់​ពេញចិត្ត ដោយ​ចោទ​កូនក្រមុំ​ថា ជា មនុស្ស​មាន​ប្រ​វត្ត​មិនល្អ ម្យ៉ាងទៀត​ឪពុកម្តាយ​ខាង​កូនក្រមុំ​គំរាមថា នឹង​ប្តឹង​ឲ្យ​សង​សំណង បើ​រូបគេ​ផ្តាច់​ពាក្យ​មិន​រៀបការ ។ ជននេះ​ឆ្លើយ​ទៀតថា កន្លងមក រូបគេ​ចង់​ធ្វើអត្តឃាត​សម្លាប់ខ្លួន​តែ​មិន​ដាច់ចិត្ត ដោយសារ​អាណិត​ឪពុកម្តាយ​ដែល​ក្រីក្រ ។ ទើប​រូបគេ​បែកគំនិត​សម្លាប់​កូនក្រមុំ​ដើម្បី​បំបិទមាត់​តែម្តង​នៅពេល ឱកាស​ផ្តល់​ឲ្យ ។​

​ក្រោយ​ឃាត់ខ្លួន​រយៈពេល​១​ថ្ងៃ ជនដៃដល់​ត្រូវបាន​នគរបាល​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃទី​២៨ កុម្ភៈ​ឈ្នាំ​២០១៦​នេះ ៕

ចំនួនអ្នកទស្សនា

    20522277

  • ថ្ងៃនេះ14791
  • ម្សិលមិញ15191
  • សប្តាហ៍នេះ57941
  • ខែនេះ79821
  • ឆ្នាំនេះ79821
  • សរុប20522277