កំពង់ធំ៖ កាលពីល្ងាច ថ្ងៃទី២៨ខែ កុម្ភៈ ឆ្នាំ២០១៦ ដោយទទួលបញ្ជាពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កំលាំងកងរាជអាវុហត្ថស្រុកបារាយណ៍ សហការជាមួយកំលាំងកងរាជអាវុធហត្ថ ខេត្តកំពង់ធំ សរុបចំនួន ២៧នាក់ ចុះចាប់ឃាត់រថយន្តធុនយក្សចំនួន៧៧គ្រឿង ដែលដឹកលើសតោនគេចវេសមិនចូលថ្លឹងជញ្ជីង។
យោងតាមការបញ្ជា្កក់ពីសមត្ថកិច្ចបានឲ្យដឹងដែរបន្ទាប់ពីធ្វើការឃាត់នូវរថយន្តយក្សដឹកទំនិញ លើសកំណត់ សរុប៧៧គ្រឿង ដើម្បីឲ្យម្ចាស់រថយន្តគោរពតាមគោលការណ៍ណែនាំ និងកុំឲ្យដឹកលើសកំណត់ដែលបំផ្លាញ ផ្លូវ ហើយបន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ផាកពិន័យ និងចុះកិច្ចសន្យាដល់រថយន្ត ទាង៧៧នោះបើនៅតែល្មើសនឹងចាត់វិធានការតាមច្បាប់។