ភ្នំពេញ៖ យុវជនពីរនាក់ជាសិស្ស វិទ្យាល័យយុគន្ធរ បានរងនូវការវាយប្រហារ និងកាប់ពីសិស្សសាលា មួយក្រុមទៀតមិនទាន់ ដឹងថា រៀននៅសាលានោះ បណ្តាលឲ្យរងរបួសហូរឈាមដាបដី នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវលេខ១០៥ ភូមិ១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ពោលស្ថិតនៅចំណុចមុខក្លឹបកីឡា«ខ្លាឃ្មុំ»។
សេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា៖ ក្រោយកាប់ប្រហារជនបង្កបានបើកម៉ូតូគេចខ្លួនបាត់ ខណៈជនរងគ្រោះ ត្រូវបានគេដឹកយកទៅមន្ទីរពេទ្យ ប៉ុន្តែមូលហេតុដែលនាំមានការ ដេញកាប់គ្នានេះ ផ្តើមចេញពីមូលហេតុអ្វីនោះទេ៕