នាយកដ្ឋាន​នគរបាល ចរាចរណ៍​ចេញ របាយការណ៍​គ្រោះថ្នាក់ នៅ​ថ្ញៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៦

29-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ យោងតាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១៤​លើក ក្នុងនោះ​យប់​៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៧​នាក់ ស្រី​២​នាក់ រងរបួស​ធ្ងន់​១២​នាក់ ស្រី​២​នាក់ និង​របួសស្រាល​៥​នាក់ ស្រី​២​នាក់ នេះ​។​

​បើ ប្រភពព័ត៌មាន​ដដែល​បញ្ជា​ក់ទៀ​ថា​៖​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៤​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន ២១​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១៤​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៥​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន​២​គ្រឿង និង​អ្នក​ថ្មើរ ជើង​៤​នាក់ ហើយ​មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៤​លើក​, ស្រវឹង​៤​លើក​, មិន​គោរព​សិទ្ធិ​៤​លើក​, បត់​គ្រោះថ្នាក់ ១​លើក និង​មិន​ប្រកាន់​ស្តាំ​១​លើក  ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​១៦​នាក់ យប់​៤​នាក់​។​

 ​ចំពោះ​លទ្ធផល​នៃ​ការត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​រកឃើញថា​៖ យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន​ចំនួន​៥៨៥៦​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន​២២៩៤​គ្រឿង ពិន័យ​សរុប​៣៥៦២​គ្រឿង និង​អប់រំ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ១២២១​នាក់ ៕

ចំនួនអ្នកទស្សនា

    20525247

  • ថ្ងៃនេះ2071
  • ម្សិលមិញ15681
  • សប្តាហ៍នេះ60911
  • ខែនេះ82791
  • ឆ្នាំនេះ82791
  • សរុប20525247