បុរស​ម្នាក់​ត្រូវ​ជន មិន​ស្គាល់មុខ​បាញ់​៦​គ្រាប់ រងរបួស​ធ្ងន់ ខណៈ​កំពុង​ដេក​លង់លក់ ក្នុង​ចំការ​ដំឡូង

01-March-2016 | ដោយ មែន កំសត់


​កំពង់ធំ​៖ សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់មុខ បាញ់ប្រហារ​ចំនួន​៦​គ្រាប់ ត្រូវ​៣​គ្រាប់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ដឹក​នៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ចាម​។​
​ករណីនេះ​កើតឡើង​នៅ​ម៉ោង​១១​និង ៥០​នាទី​យប់ ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំនុច​អូរអណ្ដូង​ស្វាយ ក្នុងភូមិ​សាស្ត្រ​ភូមិ​លាវ ឃុំ​ក្រវ៉ា ខេត្តកំពង់ធំ​។​
​សមត្ថកិច្ច​ឲ្យ​ដឹងថា នេះ​ករណី​ប៉ុនប៉ង​ប្រព្រឹត្ត​អំពើ​ឃាតកម្ម គិតទុក​ជាមុន ដោយ​បង្កឡើង​ដោយ​ជន​មិន​ស្គាល់មុខ បាន​យក​អាវុធខ្លី មិន​ស្គាល់​ម៉ាក​បាញ់ ទៅលើ​ជនរងគ្រោះ​ឈ្មោះ កែវ ខន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅពេលដែល​កំពង់​ដេក​លង់លក់ ក្នុង​ចំការ​ដំឡូង​។ សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​បាន បាញ់​ជនរងគ្រោះ​ចំនួន​៦​គ្រាប់ បណ្ដាល​ឲ្យ​ត្រូវ​ចំនួន​៣​គ្រាប់ របួសធ្ងន់ ត្រូវបាន​ដឹកយក​ទៅ​ព្យាបាល នៅ​មន្ទី​ពេទ្យ​ខេត្តកំពង់ចាម​។​
​បច្ចុប្បន្ន កំលាំង​សមត្ថកិច្ច កំពុង​កសាង​សំនុំរឿង និង​ស្រាវជ្រាវ​វែកមុខ​ឃាតក​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20522987

  • ថ្ងៃនេះ15501
  • ម្សិលមិញ15191
  • សប្តាហ៍នេះ58651
  • ខែនេះ80531
  • ឆ្នាំនេះ80531
  • សរុប20522987