នគរបាល​សៀមរាប បង្ក្រាប​ទីតាំង​ចាក់​កន្ទុយលេខ​៤​កន្លែង

01-March-2016 | ដោយ មែន កំសត់


​សៀមរាប​៖ កម្លាំង​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បង្ក្រាប​ទីតាំង ល្បែងស៊ីសង​ខុសច្បាប់ (​ល្បែងភ្នាល់​កន្ទុយលេខ​/​ឆ្នោត​) នៅ​ក្រុង​សៀមរាប​ចំនួន​៤​ទីតាំង និង​ឃាត់ខ្លួន​មេ​ឆ្នោត​បាន​១៥​នាក់ (​ស្រី​៣​នាក់​) ខណៈដែល​កាលពី​សប្ដាហ៍​មុន បាន​ឃាត់ខ្លួន​៣​នាក់ រួច​បាន​បញ្ជូនទៅ​តុលាការ​ផងដែរ​។​
​លោក​វរៈសេនីយ៍ឯក ភឹង ចិន្តា​រ៉េត នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់ ឲ្យ​ដឹងថា កាលពី​ពេញ​មួយ​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ចុះបង្ក្រាប​ម្ចាស់​ទីកន្លែង​លក់​ឆ្នោត (​កត់​កន្ទុយលេខ​) ៤​កន្លែង ដែល​ស្ថិតនៅ​សង្កាត់​គោកចក ៣​ទីតាំង និង​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ១​ទីតាំង​។ ប្រតិបត្តិការ​ពេញ​មួយថ្ងៃ​រហូតដល់​រាត្រី សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ និង​មេ​ឆ្នោត​បាន​១៥​នាក់ ក្នុងនោះ​ស្ដ្រី​១​នាក់ ។​
​លោក​បញ្ជាក់ថា ការបង្ក្រាប​នេះ កម្លាំង​នគរបាល ដោយមាន​ការដឹកនាំ​ផ្ទាល់​បញ្ជា​ពី លោក​ព្រះរាជអាជ្ញារង ជួន សុ​បញ្ញា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះបង្ក្រាប​ទីតាំង​លក់​ឆ្នោត​ធំ​មួយកន្លែង​ដែល​ធំ ស្ថិតនៅក្នុង​ក្រុមហ៊ុន cooltel ដែលមាន​ទីតាំងនៅ​ទល់មុខ​មន្ទីរពេទ្យ​កុមារ ជិត​វិទ្យាល័យ​១០​មករា ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គុំ​។ ហើយ​នៅថ្ងៃនេះ​សមត្ថកិច្ច នឹង​រៀបចំ​បញ្ជូន​អ្នកពាក់ព័ន្ធ​ទៅ​តុលាការ ដើម្បី ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ចំនួនអ្នកទស្សនា

    20525337

  • ថ្ងៃនេះ2161
  • ម្សិលមិញ15681
  • សប្តាហ៍នេះ61001
  • ខែនេះ82881
  • ឆ្នាំនេះ82881
  • សរុប20525337