កូន​អក​ត្ត​ញ្ញូ​ម្នាក់ ខឹង​សុំ​លុយ​ម្តាយ​មិនបាន ដុត​ផ្ទះ​ចោល

03-March-2016 | ដោយ មែន កំសត់


​មណ្ឌលគិរី​៖ ផ្ទះ​ឈើ​មួយ​ខ្នង​ទំហំ​៤.៥×១២ ម៉ែត្រ​ប្រក​ស័ង្កសី​របស់​ស្ត្រី​មេម៉ាយ​ម្នា​ក់នៅ​ស្រុក​កែវ​សីមា ត្រូវ​កូនប្រុស​បង្កើត ដុត​បំផ្លាញចោល​ទាំងស្រុង សង្ស័យ​ដោយសារ​សុំ​លុយ​ម្តាយ យកទៅ​ប្រព្រឹត្ត​អំពើ​ល្មើស​ផ្សេងៗ តែ​ម្តាយ​មិនឱ្យ នៅ​រសៀល​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៦​នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​នគរបាល​ស្រុក​កែវ​សីមា​បាន​និយាយថា៖ តាម​ការសង្កេត​របស់​សមត្ថកិច្ច យុវជន​ដែល​បាន​ដុត​ផ្ទះ​ម្តាយ​ខ្លួន​ចោល​នោះ គឺអាច​ជាប់​ពាក់ព័ន្ធ​និង​ថ្នាំញៀន​ជោគជាំ ព្រោះ​យុវជន​ម្នាក់នេះ ជា​ញឹកញាប់​នៅក្នុង​គ្រួសារ​តែងតែ មានការ​ឈ្លោះប្រកែក​ជាមួយ​ម្តាយ ព្រមទាំង​គំរាម​យក​ផ្ទះ​ម្តាយ​ដើម្បី​យក​លក់​ជាច្រើនលើក​ច្រើនសារ មកហើយ ស្រាប់តែ​ដល់​ថ្ងៃកើតហេតុ យុវជនឈាមរាវ​នេះ​សម្រេច​ដុត​កម្ទេច​ផ្ទះ​ចោល​តែម្តង ធ្វើ​ឲ្យ​ម្តាយ​ជា​ស្ត្រី​មេម៉ាយ និង​កូនពៅ​អាយុ​៥​ឆ្នាំ ដើរ​សុំ​ផ្ទះ​អ្នកស្រុក​ជ្រកកោណ ហើយ​យុវជន​រូបនោះ​បាន​រត់​គេចខ្លួនបាត់​ស្រ​ម៉ោ​ល​តែម្តង​។​

​សូម​ជំរាប​ថា យុវជន​ដុតបំផ្លាញ​ផ្ទះ​នេះ​ឈ្មោះ សួន បញ្ញា អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ម្តាយ​ឈ្មោះ​ទ្រី ណា​រ៉​ន អាយុ​៤១​ឆ្នាំ បច្ចុប្បន្ន​រស់នៅ ភូមិ​កើតហេតុ មាន​ស្រុកកំណើត​ខេត្តព្រៃវែង​។ លោក តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាននិងកំពុង​ធ្វើការ​ជុំ​រុញឱ្យ​សមត្ថកិច្ច កង​នគរបាល​ស្រុក​កែវ​សីមា ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន យុវជន​បង្ក​រូបនេះ​មក​ចាត់ការ​តាម​នីតិវិធី ព្រោះ​វា​មិន​ពិបាក​នោះទេ ដោយសារ​សមត្ថកិច្ច​បា​ន​ស្គាល់​អត្តសញ្ញាណ​ស្រាប់​ហើយ​៕

ចំនួនអ្នកទស្សនា

    20524007

  • ថ្ងៃនេះ831
  • ម្សិលមិញ15681
  • សប្តាហ៍នេះ59671
  • ខែនេះ81551
  • ឆ្នាំនេះ81551
  • សរុប20524007