យុវជន​ម្នាក់​ញៀន​ថ្នាំ សុំ​លុយ​ម៉ែ​មិន​ឲ្យ​ទាញ​កាំបិតប៉័ងតោ​ដេញ​កាប់​ម្ដាយ

03-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖  យុវជន​ម្នាក់​ជា​ជន​ញៀន​ថ្នាំ បាន​ទាញ​កាំបិតប៉័ងតោ​ដេញ​កាប់​ម្ដាយ​របស់ខ្លួន ទាំង​ព្រឹក​ព្រលឹម តែ​សំណាងល្អ អ្នក​ម្ដាយ​ពុំមាន​របួស​នោ​ទេ​។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ច្រាំង​ចំរេះ​ទី​១ មក​អន្តរាគមន៍​ឃាត់ខ្លួន​ភ្លាមៗ ដើម្បី​យកមក​ធ្វើការ​សាកសួរ នៅ​ព្រឹក​ថ្ងៃទី​២ ខែមីនា ឆ្នាំ ២០១៦ ដែលមាន​ទីតាំងនៅ​ចំណុច​ផ្ទះ​លេខ​១០២៣ ក្រុមទី​៦ ភូមិ​២ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ​។​

នាយប៉ុស្តិ៍​ច្រាំង​ចំរេះ​ទី​១ លោក រឿន វន បាន​បញ្ជាក់ថា ស្ត្រី​រងគ្រោះ​ត្រូវជា​ម្ដាយ​ឈ្មោះ ឡឹប ស៊ី​ហ្វា​ស់ អាយុ​៥៩​ឆ្នាំ មាន​មុខរបរ​លក់ដូ​រ ចំណែក​យុវជន​បង្ក​ឈ្មោះ ស្រេ​ន អា​រី​ហ្វី​ន ហៅ​ហ្វី​ន អាយុ​២៣​ឆ្នាំ ជនជាតិ​ឥស្លាម ស្នាក់នៅ​ជាមួយ​ម្ដាយ​នៅ​ចំណុចកើតហេតុ​ខាងលើ​។ នាយប៉ុស្ដិ៍​ច្រាំង​ចំរេះ​ទី​១​បាន​បន្តថា តាម​ការរៀបរាប់​ឲ្យ​ដឹង​ពី​ម្ដាយ មុន​កើតហេតុ​នៅ​រសៀល​ថ្ងៃ​ម្សិលមិញ កូនប្រុស​របស់គាត់​បា​ន​ចេញពីផ្ទះ​ទៅ​ជួបជុំ​ជាមួយ​បក្ខពួក​របស់ខ្លួន ដើម្បី​ប្រើប្រាស់​គ្រឿងញៀន​។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​២​កូន​របស់គាត់​បាន​ត្រឡប់មកផ្ទះ​វិញ ទំនងជា​អត់លុយ​ហើយក៏​សុំ​លុយ​ពី​ម្តាយ​តែដោយសារ​ម្តាយ​មិនមាន​លុយ​ឲ្យ ក៏​កើតជា​កំ​ហិង្សា​ករឿង​ម្តាយ ហើយ​ថែមទាំង​ទាញ​កាំបិត​ដេញ​កាប់​បងប្រុស​របស់ខ្លួន និង ម្ដាយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​។​​ភ្លាមៗ​នោះ​ជនបង្ក ត្រូវបាន​អ្នករស់នៅ​ក្បែរ​ខាង មក​អន្តរាគមន៍​មកជួយ​ឃាត់ ជាពិសេស​កម្លាំង​នគរបាល​មូលដ្ឋាន ប៉ុស្ដិ៍​ច្រាំង​ចំរេះ​ទី​១ បានមក​អន្តរាគមន៍​ទាន់ពេលវេលា ដោយ​នាំខ្លួន​ជនសង្ស័យ​ភ្លាមៗ ដើម្បី​ធ្វើការ​សាកសួរ​ផងដែរ​។

សូមបញ្ជាក់ថា ក្រោយ​ការសាកសួរ​ពី​សមត្ថកិច្ច​ប៉ុស្ដិ៍ ជនសង្ស័យ​រួម​និង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​សាកសួរ​បន្ថែម​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕

ចំនួនអ្នកទស្សនា

    20523277

  • ថ្ងៃនេះ101
  • ម្សិលមិញ15681
  • សប្តាហ៍នេះ58941
  • ខែនេះ80821
  • ឆ្នាំនេះ80821
  • សរុប20523277