ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយកាលពីព្រឹកថ្ងៃទី០២ មីនា ២០១៦ ស្ថិតនៅផ្ទះជួលមួយកន្លែងក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីយុវជនម្នាក់បានចង.កសម្លាប់ ដោយមិនដឹងមូលហេតុ ក្នុងនោះជនរងគ្រោះបានទុកលិខិតសរសេរដៃយ៉ាងខ្លីមួយនៅក្បែរ ខ្លួន ។
ប្រភពឱ្យដឹងថា ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះចាន់ សុខហួរ អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងភេ ស្រុករមាសហែក ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅក្នុងកន្លែងកើតហេតុខាងលើ ជាមួយស្ត្រីម្នាក់ដែលអះអាង ម្តងថាជាមីង ម្តងថាជាម្តាយ ដោយសមត្ថកិច្ចកំពុងសាកសួរស្ត្រីនោះយ៉ាងចិត្តទុកដាក់ ។
ប្រភព បន្តថា ជារៀងរាល់ថ្ងៃយុវជនរងគ្រោះ គឺតែងតែទៅដេកចាំតូបឱ្យស្ត្រីខាងលើ តែមិនដឹងយ៉ាងម៉េចនៅថ្ងៃកើតហេតុ បានត្រឡប់ទៅដេកផ្ទះវិញ ។ លុះព្រឹកឡើងទើបមានការភ្ញាក់ផ្អើលថា យុវជននោះបានចង.កស្លាប់ទៅហើយ ដោយគេឃើញលិខិតបណ្តាំយ៉ាងខ្លីនៅក្បែរខ្លួន ៕