កណ្ដាល៖ ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ នគរបាលខេត្តកណ្តាល ដឹកនាំបង្ក្រាបក្រុមចោរប្លន់២នាក់ ដែលមេខ្លោងចោរប្លន់ម្នាក់ ក្នុងចំណោមបក្សពួក ក៍បានក្របួចជាប់ផងដែរ ក្នុងការហ៊ុមព័ទ្ធចាប់ខ្លួនរបស់សមត្ថកិច្ចនគរបាលខេត្តកណ្តាលនៅល្ងាចម្សិលមិញនេះថ្ងៃទី០៣ខែ មីនាឆ្នា ២០១៦ ដោយមានការបាញ់ តទល់គ្នាប្រមាណជិត៣០គ្រាប់ផងដែរ។
ហេតុការណ៍បាញ់តទល់គ្នារវាងក្រុមចោរទាំងនេះ បានកើតឡើងក្បែរវត្តដំរីស ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល វេលាម៉ោងប្រមាណ៦ល្ងាច នៅគ្រាដែល ក្រុមចោរដែលមានគ្នីគ្នាយ៉ាងហោច៣នាក់ប្រដាប់ដោយអាវុធវែងខ្លី បានត្រៀមចូលប្លន់ផ្ទះគ្រូបង្រៀនម្នាក់ដែល ជាមនុស្សមានជីវភាពធូធារ។
នៅស្រុកមុខកំពូល ០៣ខែមីនាឆ្នាំ២០១៦ករណីស្រាវជ្រាវនិងបង្ក្រាបមុខសញ្ញា ប្លន់Wing ឃំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល កាលពីថ្ងៃទី១២ ធ្នូ ២០១៥ និងបក្សពួក បន្តបម្រុងធ្វើសកម្មភាពប្លន់ផ្ទះចងការប្រាក់ នៅភូមិព្រែកជ្រៅឃុំរកាកោង២ ស្រុកមុខកំពូលខេត្តកណ្ដាល នៅថ្ងៃទី០២ មីនា ២០១៦ វេលាម៉ោង ១៧និង.៣០នាទី ។
នៅព្រឹកថ្ងៃទី០២មីនា២០១៦ ដោយទទួលបានព័ត៌មានជំនាញក្ដាប់បានថា ក្រុមបក្ខពួកចោរប្លន់ បានប្រមូលផ្ដុំកម្លាំងរបស់វា មកជួបជុំគ្នានៅចំណុច ទឹកថ្លា ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មានអាវុធវែងខ្លី ដែលដឹកនាំដោយ.ឈ្មោះ ហ៊ីង នី ហៅ ប៉េន ហៅ មមីស (មេក្លោង).ឈ្មោះ កីឡាករ.ឈ្មោះ ក្រៃថោងឈ្មោះ វីណាឈ្មោះ ម្នាក់ទៀតមិនស្គាល់ឈ្មោះ ក្រុមនេះបានប្រមូលផ្ដុំកម្លាំងមកជួបជុំគ្នា ធ្វើដំណើរទៅមើលភូមិសាស្ត្រឃុំ កោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល បម្រុងធ្វើសកម្មភាពនៅថ្ងៃទី២៩កុម្ភៈ២០១៦ និងមកពិនិត្យមើល ភូមិសាស្ត្រ ឃុំរកាកោង២ស្រុកមុខកំពូល និងបន្តមកមើលព្រែកក្ដាម ឃុំ វិហារលួង ស្រុកពញាឭ ។
លុះ នៅថ្ងៃទី០១មីនា២០១៦ ក្រុមនេះបានមកជួបជុំគ្នាស៊ី ផឹកពេលយប់ នៅផ្លូវជាតិលេខ៣ ផ្ទះខារាអូខេ ឈ្មោះ មីងតាំង មានឈ្មោះ មីង លី ភេទស្រី នៅភូមិថ្លុកខ្នុង ឃុំ ព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺដើម្បីរៀបចំគម្រោងការប្លន់ នៅឃុំរកាកោង២ ស្រុកមុខកំពូល ។ បន្ទាប់មកនៅព្រឹក ថ្ងៃទី០២ មីនា២០១៦ ព្រឹកម្សិលមិញនេះ ក្រុមមុខសញ្ញាប្លន់ ដែលដឹកនាំដោយឈ្មោះហ៊ីង នី ហៅអាមមីស បានឲ្យបក្ខពួកគ្នាវា ឈ្មោះ អាកីឡាករ រហ័ស(នាមហៅក្រៅ) ឡើងមកព្រែកក្ដាម ស្រុកពញាឭ ដើម្បីមកយកអាវុធវែង ដឹកតាមរថយន្តមកគោលដៅផ្សាររកាកោង២ ដើម្បីធ្វើសកម្មភាពប្លន់ម្ចាស់ ផ្ទះឈ្មោះ ស៊ុក សុវណ្ណនី ភេទស្រី ជនជាតិខ្មែរមុខរបរគ្រូបង្រៀន នៅភូមិព្រែកជ្រៃ ឃុំរកាកោង ស្រុកមុខកំពូលខេត្តកណ្ដាល ។
បន្ទាប់មកសមត្ថកិច្ចជំនាញ បានសហការជាមួយ ក្រសួង ខេត្ត ស្រុក ប៉ុស្តិ៍ បានរៀបចំផែនការត្រៀមពួនស្ទាក់ ចាប់មុនពេលធ្វើសកម្មភាពសមត្ថកិច្ចបានកំណត់ស្គាល់ភិនភាគមុខសញ្ញាពាក់មួកសុវត្ថិភាព ពាក់ម៉ាស និងមានកាបូបដាក់នៅទូកម៉ូតូខាងមុខ ម៉ូតូសង្ស័យ០២គ្រឿងនៅចំណុចផ្លូវ បំបែកច្រកចូលទៅឃុំរកាកោង១ ហើយបានឃាត់មុខសញ្ញាហៅឲ្យឈប់ ប៉ុន្តែមុខសញ្ញាជនសង្ស័យម៉ូតូ០២គ្រឿង C125ពណ៌ខ្មៅ ផ្លាកលេខកំពង់ចាម 1F-9405 ជិះគ្នា០១នាក់ ត្រូវបានចាប់ខ្លួន និងផ្លាកលេខ ភ្នំពេញ 1FA-2128 ជិះគ្នា០២ នាក់ មិនព្រមឈប់ហើយបានបើកគេច បុកសមត្ថកិច្ច បកក្រោយឆ្ពោះឡើងមកផ្លូវជាតិលេខ៦វិញ ដោយបានលូកដៃ ចូលក្នុងកាបូបនិងអាម្នាក់ទៀត យកដៃកាន់ចង្កេះ ភ្លាមៗនោះ សមត្ថកិច្ចបានផ្ទុះអាវុធក្រុមពួកវាទាំង០២នាក់ បានផ្ដួលម៉ូតូចោល រត់គេច បំបែកគ្នាចុះមកខាងលិចផ្លូវជាតិលេខ៦ ខាងក្រោយភូមិផ្ទះប្រជាពលរដ្ឋ។
តាមរយះដានឈាមដែលពួកវាត្រូវរបួស បន្ទាប់មកត្រូវបានសមត្ថកិច្ច បន្តតាមរុករក ព័ទ្ធចាប់បាន ០១នាក់ ឈ្មោះ ហ៊ីង នី ហៅអាមមីស ហៅប៉េន (មេក្លោងក្រុមចោរប្លន់) ដែលបានរត់គេចខ្លួនសំងំ នៅក្បែរគុម្ពឬស្សី ។
ចំណែកបក្ស ពួក របស់វា០២នាក់ទៀត បានបើករថយន្តម៉ាក់កូរ៉ូឡា ពណ៌ស ដឹកអាវុធគេចចេញមកតាមបណ្ដាយផ្លូវជាតិលេខ៦ ចូលមកក្នុងទិសដៅភ្នំពេញ អាម្នាក់ទៀតបន្តរត់គេចខ្លួនចុះទៅក្នុងព្រៃវាលបឹងខាងក្រោយភូមិ បច្ចុប្បន្នសមត្ថកិច្ចបន្តហ៊ុមព័ទ្ធ ។
ដោយឡែក ឈ្មោះ ហ៊ីងនី ហៅអាមមីស តាមរយះការសង្គ្រោះបន្ទាន់របស់ក្រុមគ្រូពេទ្យបឋម នៅមន្ទីរពេទ្យជ័យជំនះ ស្នាមរបួសត្រូវ គ្រាប់ចំ កន្លែងកំប៉េះគូទចំហៀង ចំនួន០២គ្រាប់ ករណីនេះសមត្ថកិច្ចកំពុងបន្តធ្វើការ ស្រាវជ្រាវ រុករកបក្ខពួករបស់វាបន្ថែមទៀត៕