យ៉ាមែន៖ ក្មេងស្រីអាយុ ៨ ឆ្នាំម្នាក់បានស្លាប់នៅក្នុងយប់ផ្សំដំណេកយ៉ាងអណោចអធម ដោយសារតែមានរបួសកន្លែងប្រដាប់ភេទធ្ងន់ធ្ងរហើយហូរឈាមច្រើនពេក។ ហេតុការណ៏នេះបានកើតឡើងនៅឯតំបន់កុលសម្ព័ន្ធភាគពាយ័ព្យនៃប្រទេសយេម៉ែនដែលមានព្រំដែននៅជាប់នឹងប្រទេស អារ៉ាប៊ីសាអូឌីត។
ក្មេងស្រីអភ័ព្ទដែលត្រូវបានប្តីថ្មោងថ្មីរបស់ខ្លួនចាប់បង្ខំរួមភេទរហូតដល់ស្លាប់នេះត្រូវបានគេស្គាល់ឈ្មោះថា Rawan ហើយចំណែកឯប្តីរបស់នាងវិញមិនត្រូវបានគេបង្ហើបអោយស្គាល់នោះទេ តែគ្រាន់តែដឹងថាមានអាយុ ៤០ ឆ្នាំ។
ចំពោះហេតុការណ៏នេះដែរ អង្គការសិទ្ធិមនុស្សបានអំពាវនាវឱ្យមានការចាប់ខ្លួនស្វាមីក្មេងស្រីដែលរងគ្រោះនេះ ដោយបានបង្ខំរួមភេទជាមួយនឹងនាងរហូតដល់ទៅ ៥ ដងក្នុងយប់ផ្សំដំណេករហូតដល់ស្លាប់។
ទោះជាយ៉ាងណាក៏ដោយ នៅក្រោយមានហេតុការណ៏នេះបានកើតឡើង ក្រុមគ្រួសារ ត្រូវបានគេចាប់ខ្លួនផងដែរដែលគេជឿថានឹងទទួលទោសយ៉ាងធ្ងន់ធ្ងរចំពោះមុខច្បាប់។
ការចាប់ខ្លួននេះត្រូវបានគេជឿជាក់ថាការចាប់ខ្លួននេះអាចនឹងជួយបញ្ឈប់ការ ចាប់កូនស្រីវ័យក្មេងមិនទាន់គ្រប់អាយុ អោយរៀបការជាមួយនឹងបុរសវ័យចំណាាស់ នៅក្នុងតំបន់ក្រីក្រមួយនេះ។ ទាក់ទិននឹងហេតុការណ៏នេះដែរធ្វើអោយមានការចែករំលែក ទូរទាំងពិភពអ៊ីនធឺណេត ដោយមានប្លុក(គេហៈទំព័រ)បរទេសជាច្រើនបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះទង្វើរដ៏សហាវយង់ឃ្នងរបស់ក្រុមគ្រួសារហើយនិងស្វាមីរបស់ក្មេងស្រីដែលរងគ្រោះ។ លើសពីនេះទៅទៀត ពួកគេបាននិយាយថា ម្តាយឳពុកខាងលើ គឺមិនមែនជាមនុស្សនោះទេ គឺជាសត្វធាតុយ៉ាងពិតប្រាកដគួរបញ្ជាក់ផងដែរថា ច្បាប់រៀបការនៅប្រទេសយេម៉ែន គឺគេអោយក្មេងស្រីអាចរៀបការបានគឺនៅអាយុយ៉ាងតិចក៏ ១៥ ឆ្នាំដែរ តែវាត្រូវបានសភា ចាត់ទុកជាមោឃៈនៅក្នុងអំឡុងឆ្នាំ ១៩៩០ ដោយបាននិយាយថា ការរៀបការនោះទុកអោយឪពុកម្តាយរបស់ក្មេងស្រីជាអ្នកសម្រេចចិត្តដោយខ្លួនឯង៕