រំលោភ​ចុងភៅ​ដូចគ្នា​៤​ដង​បានសម្រេច តែ​ពេល​រំលោភ​លើក​ទី​៥ ត្រូវ​ជាប់​ខ្នោះ​

05-March-2016 | ដោយ មែន កំសត់


​ពោធិ៍សាត់​៖ បុរស​ម្នាក់ ដែលជា​ចុងភៅ​គ្រួសារ​សាច់​អាំង Family BBQ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​គាត់​បាន​ផ្លោះ​ចូល ក្នុង​បន្ទប់​នារី រួម​ការងារ​ជាមួយគ្នា​ម្នាក់ ទាំង​កណ្ដាលអធ្រាត្រ គោលបំណង​ចង់​កោសខ្យល់ តែ​ត្រូវ​យាយ​នារី​រងគ្រោះ ឃើញ​ហេតុការណ៍​ទើប​ធ្លាយ​រឿង រួមរ័ក​ជាមួយគ្នា ដែល​ធ្លាប់បាន​សម្រេច​រហូតដល់​ទៅ​៤​ដង​ឯណោះ ហើយ​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​នៅ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៦​នេះ​។​

​ជនសង្ស័យ​ថា ជាការ​ត្រូវរ៉ូវ​គ្នា រហូត​បាន​រួមភេទ សម្រេច​ចំនួន​៤​ដង​មកហើយ តែ​ពេល​បែកការ ទើប​ខាង​ស្រី​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​។ ជនសង្ស័យ​រូបនេះ បាន​ប្រព្រឹត្ត​បទល្មើស​កាលពី​យប់​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៦ ត្រង់ចំណុច​ហាង​យីហោ (​គ្រួសារ​សាច់​អាំង Family BBQ) ស្ថិតក្នុង​ភូមិ​រ៉ា សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។ អនុសេនីយ៍ឯក ប៉ិច ស៊ី​ផាន់ មេ​ប៉ុស្តិ៍​ផ្ទះ​ព្រៃ បាន​ប្រាប់ថា ជនសង្ស័យ​ឈ្មោះ ពេជ្រ តុលា អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ទា​ហ៊ាន ឃុំ​ស្វាយ​តឿ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង មក​ស្នាក់នៅ ភូមិ​សង្កាត់​កើតហេតុ​ខាងលើ ជាមួយ​មុខរបរ​ចុងភៅ​នៅ​ហាង​យីហោ (​គ្រួសារ​សាច់​អាំង Family BBQ)​។​

​ដោយឡែក នារី​រងគ្រោះ ឈ្មោះ ម រ ន អាយុ​១៤​ឆ្នាំ រស់នៅ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ មក​ស្នា​ក់ភូមិ​សង្កាត់​កើតហេតុ មុខរបរ​ចុងភៅ​នៅ​ហាង​ជាមួយគ្នា​។ លោក​មេ​ប៉ុស្តិ៍​ផ្ទះ​ព្រៃ​បាន​បន្តទៀតថា ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ធ្វើឡើង​ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​របស់​សាមីខ្លួន​រងគ្រោះ (​ម រ ន​) និង​ជីដូន តែ​មិន​ត្រូវបាន​គេ​បញ្ជាក់​អំពី​ឈ្មោះ​នោះទេ​។ បើតាម​នារី​រងគ្រោះ បាន​ឆ្លើយ​ប្រាប់​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រមាណ​១១​និង ២០​នាទី​យប់​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៦ បន្ទាប់ពី​ចប់​ការងារ ជនសង្ស័យ​បាន​ចូលមក​ធ្វើ​សកម្មភាព ដូច​បាន​រៀបរាប់​ខាងលើ​ស្រាប់ នៅក្នុង​ពាក្យបណ្ដឹង​នោះ ពុំមាន​ទាមទារ​សំណង​ឬ​ជ​ងឺ​ចិត្ត​អ្វី​នោះទេ គឺ​សូម​ឲ្យ​សមត្ថកិច្ច​ធ្វើការ​តាម​និតិ​វិធី ។​ករណី​រំលោភ​សេពសន្ថវៈ​ខាងលើនេះ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​មុខ​សមត្ថកិច្ច​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20525617

  • ថ្ងៃនេះ2441
  • ម្សិលមិញ15681
  • សប្តាហ៍នេះ61281
  • ខែនេះ83161
  • ឆ្នាំនេះ83161
  • សរុប20525617