កំពង់ចាម៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បើកប្រតិបត្តិការណ៍បង្ក្រាប មុខសញ្ញាចោរប្លន់ជបន្តបន្ទាប់ បាន ចំនួន៧ នាក់ ក្នុងនោះស្រី ១នាក់ នៅវេលាម៉ោង៣និង២៩នាទីរសៀលថ្ងៃទី ៥មីនាឆ្នាំ ២០១៦ស្ថិតនៅ ស្រុជើងព្រៃ ស្រុកព្រៃឈរ និង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ លោក ឧត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការខេត្តកំពង់ចាមបានឱ្យដឹងថា នៅវេលាខាងលើនេះកម្លាំងរបស់លោក បានបន្តចុះទៅបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ ជាបក្ខពួកចោរប្លន់ជាបន្តបន្ទាប់ សរុបកើនឡើង៧នាក់ហើយ។ ដែលក្រុមចោរប្លន់ទាំងនេះក្នុងនោះមានជនល្មើសម្នាក់ ដែលជាមេចោរប្លន់យ៉ាងសកម្មដែលធ្លាប់មានដីកាឱ្យនាំខ្លួន និង ធ្លាប់ជាប់ពន្ធនាគារ នោះមានឈ្មោះ ផាន់ គឹមយន់ ភេទប្រុសអាយុ ៤៣ ឆ្នាំមានប្រពន្ធនិងកូន១នាក់នៅភូមិស្ពានឈើ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និង បក្ខពួកចំនួន ៦នាក់ទៀតត្រូវបានសមត្ថកិច្ចកំពុងសួរនាំដើម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់ ។
លោកឧត្តមសេនីយ៍បានបន្តទៀតថា «យើងចាប់បានសរុប ៧នាក់ ប្រុស ៧នាក់ ស្រី១នាក់ ក្នុងនោះមុខសញ្ញាចាស់៤ នាក់ ទើបចេញពីពន្ធនាគារ ២នាក់ទៀត ( ម្នាក់ ជាម្ចាស់ហាង ជួយលាក់កាំភ្លើង និង ម្នាក់ ទៀតកំពុងស៊ើបអង្កេត ) ។
សម្រាប់ប្រតិបត្តិការនេះ កម្លាំងនគរបាលបានដកហូតកាំភ្លើងខ្លីមួយដើមម៉ាកកា៥៩ លោកឧត្តមសេនីយ៍ស្នងការបានបន្តថា ជនសង្ស័យទាំងនេះ យើងប្រគល់ឲ្យនគរបាលខេត្តកណ្តាលម្នាក់ និង ត្រៀមប្រគល់ឲ្យទាំងអស់ ព្រោះពាក់ព័ន្ធប្លន់ក្នុងក្រុម ដែលធ្វើសកម្មភាពប្លន់ នៅខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល និង បណ្តាខេត្តផ្សេងទៀតផងដែរ ។
លោកឧត្តមសេនីយ៍ បែន រ័ត្ន បានថ្លែងថា៖ ជាលទ្ធផលរួមរបស់យើងទាំងអស់គ្នា នេះគឺជាប្រសិទ្ធផលក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ និងការគាំទ្រយ៉ាងសកម្មខ្លាំងក្លាពីនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ លោកឧត្តមសេនីយ៍ទោ ប៉ាង ណារ៉េន និង រាល់ការជួយផ្តល់គំនិតស្មារតីប្រកបដោយជំនាញ វិជ្ជាជីវៈ និង មនសិការខ្ពស់របស់មិត្តស្នងការយើង ទាំងអស់គ្នា ។
សូមបញ្ជាក់ថានៅថ្ងៃទី ៤ ទី៥ មីនា ២០១៦ កម្លាំងនគរបាលខេត្តកំពង់ចាម និង បានសហការ ជាមួយនគរបាលតាមខេត្តមួយចំនួនបានបើកប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធជាបន្តបន្ទាប់ បានបង្អាក់សកម្មភាពរបស់ពួកគេដែលចង់ប្លន់នៅទឹកដី ខេត្តកំពង់ចាម៕ដោយ៖ អ៊ាម ហ៊ុយ