ត្បូងឃ្មុំ៖ រថយន្តបើកទាក់ខ្សែភ្លើងដាច់ធ្លាក់លើផ្លូវ បណ្ដាលអោយអ្នកជិះម៉ូតូ CBR ម្នាក់ទាក់ដួលរងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២២ និង ៣០នាទីយប់ ថ្ងៃទី ០៥ មិនា ឆ្នាំ២០១៦ ស្ថិតលើកំណាត់ផ្លូវជាតិលេខ ៧ក្នុង ភូមិជប់ក្រៅ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
តាមប្រភពពីនគរបាលចរាចរណ៍ផ្លូវគោកស្រុកត្បូងឃ្មុំបាន អោយដឹងថា នៅវេលាខាងលើមានម៉ូ CBR មួយគ្រឿង ពណ៌ ស គ្មានស្លាកលេខ បើកបរ ដោយ ឈ្មោះ ហេង ឡៃហ៊ាង ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិ ថ្មី សង្កាត់ វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ អត់ពាក់មួកសុវត្ថិភាព ជិះពីលិចទៅកើតមកដល់កន្លែងកើតហេតុ ទាក់ និង ខ្សែភ្លើងដាច់កាត់ផ្លូវ បណ្ដាលអោយដួលរងរបួសធ្ងន់ ។
បច្ចុប្បន្នជនរងគ្រោះបានសំរាកនៅមន្ទីរពេទ្យ រីឯ ម៉ូតូសមត្ថកិច្ចបានយកទៅរក្សារទុករងចាំឪពុកម្ដាយ ជនរងគ្រោះមកយកត្រឡប់ទៅវិញ ៕ដោយ៖ អ៊ាម ហ៊ុយ