ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៦ខែមីនា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថ ស្រុកមោងឫស្សី បានឃាត់ខ្លួន យុវជនម្នាក់ ពីបទប៉ុនប៉ង រំលោភសេពសន្ថវ: លើក្មេងស្រី អាយុ ៩ឆ្នាំ ពេលទៅមើលទូរទស្សន៍ នៅផ្ទះអ្នកជិត ខាងកាលពីម៉ោង ១៧ល្ងាច ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៦ ត្រង់ចំនុចភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿង ចាត់តាមនីតិវិធីច្បាប់។
កម្លាំងអាវុធហត្ថ០៥នាក់ បានចុះទៅដល់ ចំនុចភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ស៊ី ស៊ីន ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ពាក់ព័ន្ធករណី ប៉ុនប៉ងរំលោភ សេពសន្ថវ: ទៅលើក្មេងស្រី ឈ្មោះ នឿត ធីណា ភេទស្រី អាយុ ០៩ឆ្នាំ ជាសិស្ស រស់នៅចំនុច កើតហេតុខាងលើ កាលពីថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៦ វេលាម៉ោង ១១និង៥០ នាទី៕