កំពង់ចាម ៖ ដោយសារតណ្ហាពុះកញ្ជ្រោល បុរសម្នាក់បានចាប់រំលោភ ស្ដ្រីមេម៉ាយ អាយុ ៥៥ឆ្នាំ រហូតបានសម្រេច ហើយត្រូវកម្លាំងនគរបាល ស្រុកស្ទឹងត្រង់ ចាប់ខ្លួនកាលពីវេលាម៉ោង ១១យប់ថ្ងៃ ទី០៦ ខែមីនា ឆ្នាំ ២០១៦ នៅភូមិសំពៀង ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្ដ កំពង់ចាម ដើម្បីចាត់ការតាមច្បាប់។
សមត្ថកិច្ចបានឲ្យដឹងថា ស្ដ្រីរងគ្រោះ អាយុ ៥៥ឆ្នាំ មានទីលំនៅ ក្នុងភូមិកើតហេតុ បានឱ្យដឹងថា នៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ គាត់បានដេក នៅក្នុងខ្ទមរបស់គាត់ ដែលមានតែកំណាត់កៅស៊ូ បាំងធ្វើជញ្ជាំង។ លុះដល់ពាក់កណ្ដាលអធ្រាត្រ ស្រាប់តែឈ្មោះ ណេម ពៅ អាយុ ៣៧ឆ្នាំ មានទីលំនៅ ក្នុងភូមិ-ឃុំ ជាមួយគ្នា បានឡើងលើខ្ទមរបស់គាត់ ហើយចាប់រំលោភគាត់ រហូតបានសម្រេច ។ ក្រោយពេលធ្វើសកម្មភាព រួចជនសង្ស័យឈ្មោះ ណេម ពៅ បាន ស្លៀកខោដើរទៅផ្ទះរបស់ខ្លួនបាត់ទៅ ។
បន្ទាប់មកស្ដ្រីរងគ្រោះ បានទៅប្ដឹងនគរបាល ប៉ុស្ដិ៍ទួលព្រះឃ្លាំង ឱ្យឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់ អធិការដ្ឋាននគរបាល ស្រុកស្ទឹងត្រង់ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមច្បាប់។ ស្ដ្រីរងគ្រោះ ជាមនុស្សចាស់ រស់នៅក្នុងខ្ទមតែម្នាក់ឯង គ្មានកូនចៅទេ ហើយចំណែកជនសង្ស័យ ជាមនុស្សពាលាអាវាសែ នៅក្នុងភូមិស្រុក ពុំមានអ្នកណាលើកកូនស្រី ឱ្យទៅកំលោះចាស់ អាវាសែនេះទេ៕