បើករថយន្ត​ទៅបុក​គូថ​រថយន្ត​ឈប់​ស្ងៀម​ពីក្រោយ​ស្លាប់​ម្នាក់​គៀប​ជាប់់​ក្នុង​រថយន្ត​

07-March-2016 | ដោយ មែន កំសត់


ត្បូងឃ្មុំ​៖ បុរស​ជា​ព្រូ​រថយន្ត​ម្នាក់​បាន​គៀប​ជាប់​នៅក្នុង​កាប៊ីន​ស្លាប់​យ៉ាង​អ​ណោ​ច​អធម បន្ទាប់ពី​អ្នកបើក​បរបាន​បើករថយន្ត ទៅបុក​គូថ​រថយន្ត​ដែល​ឈប់​ស្ងៀម​ពីក្រោយ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ត្រង់​ច​ណុ​ច​ភូមិ​ទួល​វិហារ​ឃុំ​ជី​រូ​ទី​២​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​ នា​ម៉ោង​៧​និង​២០​ព្រឹក​ថ្ងៃទី​៧​ខែ​មិនា ឆ្នាំ​២០១៦​។​

​បើតាម​ពត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់ថា​នៅ​ម៉ោង​ខាងលើ​គេ​បានឃើញ​រថយន្ត​ចំណុះ​២​តោន​កន្លះ មួយគ្រឿង បើក​លើផ្លូវ​ជាតិ​លេខ​៧​នេះ លុះ​បើ​ល​មកដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ត​យី​ឌុប​មួយគ្រឿង​ដែលជា​របស់​កង​ដឹក​ជ​ញ្ជួ​ន​បាន​ឈប់​ស្ងៀម នៅ​ទីនោះ​តែដោយសារ​ការបើកបរ​មិន​ប្រុង​ប្រ​យ​ត្ន័ របស់​រថយន្ត​បង្ក​ពេលនោះ បាន​បើក​ទៅបុក​គូថរ​យន្ត​ដែល​ចត​ស្ងៀម​ពីក្រោយ​ពេញទំហឹង បណ្តាលអោយ​គៀប​ជាប់​ព្រូ​រថយន្ត​ស្លាប់​យ៉ាង​អ​ណោ​ច​អធម នៅក្នុង​កាប៊ីន​រថយន្ត​តែម្តងទៅ ។ បន្ទាប់ពី​កើតហេតុ​រថយន្ត​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ចុះមក​វាស់វែង​និង​ស្ទួ​ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​។​ចំនែក​សព​ត្រូវ​បានប្រគល់​ទៅអោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ចំនួនអ្នកទស្សនា

    20525687

  • ថ្ងៃនេះ2511
  • ម្សិលមិញ15681
  • សប្តាហ៍នេះ61351
  • ខែនេះ83231
  • ឆ្នាំនេះ83231
  • សរុប20525687