ព្រៃវែង៖ សមត្ថកិច្ចនគរបាល កាលពីព្រឹកថ្ងៃទី៦ខែមីនាឆ្នាំ២០១៦បានចាប់បុរសម្នាក់ជាឪពុកដែលរំលោភសេពសន្ធវ:លើកូនស្រីបង្កើតរហូតបានសម្រេច។ ហេតុការណ៍ដែលជនសង្ស័យប្រព្រឹត្តអំពើពុំគាប់បីលើកូនខ្លួនឯងនោះនៅនៅភូមិ៥ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្តព្រៃវែងកាលពីយប់ថ្ងៃទី៤ខែមីនាកន្លងទៅ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យរំលោភកូនស្រីបង្កើតរបស់ខ្លួននោះឈ្មោះ សុវណ្ណ វន់ អាយុ ៣៥ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរម៉ូតូឌុប មានទីលំនៅ ភូមិឃុំកន្លែងកើតហេតុខាងលើ។ រីឯយុវតីរងគ្រោះដែលត្រូវជាកូនបង្កើតរបស់ជនសង្ស័យឈ្មោះ វ.ស.ណអាយុ ១៤ឆ្នាំ ជាសិស្ស។ចំណែកម្តាយដែលមិននៅផ្ទះឈ្មោះតូ ចាន់ធី។
ប្រភពបន្តថាករណីនេះកើតឡើងដោយសារតែជនសង្ស័យស្រវឹងស្រាជោគជាំប្រៀបបានដូចនឹងក្របីឡើងកក៏បែកគំនិតរំលោភកូនស្រីខ្លួនឯងខណៈប្រពន្ធដែលជាម្តាយបង្កើតរបស់យុវតីរងគ្រោះមិននៅផ្ទះរវល់តែលក់ដូរដែលនៅឆ្ងាយពីផ្ទះដែលជាឱកាសដ៏ល្អរបស់ឪពុកកំហូចម្នាក់នេះ។ ក្រោយពីចាប់រំលោភបានសម្រេចរួចមករំលងបានមួយថ្ងៃយុវតីរងគ្រោះបាននិយាយប្រាប់ម្តាយត្រូវម្តាយរាយការណ៍ដល់សមត្ថកិច្ច។ នៅរសៀលថ្ងៃទី៥មីនាសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាឪពុកយកមកសាកសួរ។ តែការសួរនាំមិនទទួលបានលទ្ធផលដោយសារជនសង្ស័យនៅមានជាតិស្រានិងមិនទាន់ស្វាងនៅឡើយសម្ថកិច្ចបន្តសួរនៅថ្ងៃទី៦ខែមីនាទៀត។ ប៉ុន្តែទោះយ៉ាងណាជនសង្ស័យត្រូវទទួលទោសចំពោះមុខច្បាប់៕