តុលាការ​ខេត្តកោះកុង សម្រេច​ឃុំខ្លួន​ជន​ប្រើប្រាស់​គ្រាប់បែក​កែច្នៃ​បោក​ត្រី ដាក់ពន្ធនាគារ

08-March-2016 | ដោយ មែន កំសត់


​កោះកុង​៖ បុរស​៣​នាក់​ដែល​ប្រើប្រាស់​គ្រាប់បែក​កែច្នៃ ដើម្បី​បោក​ត្រី​ជា​របរ​ប្រចាំថ្ងៃ ហើយ​ត្រូវ​កម្លាំង​គណៈកម្មាការ​ជាតិ​សន្តិសុខ លំហរ​សមុទ្រ​ក្រោម​ការដឹកនាំ និង​បញ្ជា​ផ្ទាល់​ពី​ឧ​ត្ត​ម​សនា​វី​ឯក ទៀ សុខា ប្រចាំ​ស្នាក់ការ​ឡាំ​ដាំ ចាប់ខ្លួន​នោះ​ត្រូវបាន​តុលាការ​ខេត្តកោះកុង សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ នៅ​រសៀល​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៦​។​

លោក ជា ស៊ី​ធន់​ឡាយ នាយប៉ុស្តិ៍​ស្នាក់ការ​ឡាំ​ដាំ​បាន​ប្រាប់​ដឹង ថា​៖ ជន​ទី​១​ឈ្មោះ ហ៊ឹម ហឿន អាយុ​៣៥​ឆ្នាំ ទី​២-​ឈ្មោះ ទៀង សឿន អាយុ​២៨​ឆ្នាំ និង​៣-​ឈ្មោះ សុខ នូវ អាយុ​៣៨​ឆ្នាំ ទាំង​៣​នាក់​មាន​ទីលំនៅ​ខេត្ត​ព្រះសីហនុ​។ វត្ថុតាង​សមត្ថកិច្ច​រឹបអូស​បាន ទូក​នេសាទ​១​គ្រឿង និង​ត្រី​ដែល​បោក​គ្រាប់បែក​បាន​មួយចំនួនទៀត​។

ជន​ទាំង​៣​នាក់ ធ្វើ​សកម្មភាព​បោក​គ្រាប់បែក​កែច្នៃ ស្ថិតនៅក្នុង​ផ្ទៃសមុទ្រ​កោះ​ឆ្លាម ក្នុង​ផ្ទៃសមុទ្រ​ខេត្តកោះកុង ហើយ​ត្រូវបាន​គណៈកម្មការ​ជាតិ​លំហរ​សមុទ្រ ចុះ​ល្បាត​ដើម្បី​សុវត្ថិភាព​ប្រជា​នេសាទ​ចុះទៅ​អន្តរាគមន៍ និង​ឈានទៅដល់​ការចាប់ខ្លួន​តែម្តង​។​
​ក្រោយពី​ការឃាត់ខ្លួន និង​សួរនាំ​របស់​សមត្ថកិច្ច​ជន​ទាំង​៣​នាក់ បាន​សារភាពថា ពិតជា​បាន​ប្រើប្រាស់​គ្រាប់បែក​កែច្នៃ​បោក​ត្រី ពិតប្រាកដ​មែន​ដោយ​យក​ម្សៅ TNT ដាក់ចូល​ក្នុង​កំប៉ុង​ត្រីខ និង​កិប​ផ្ទុះ​៕

ចំនួនអ្នកទស្សនា

    20525107

  • ថ្ងៃនេះ1931
  • ម្សិលមិញ15681
  • សប្តាហ៍នេះ60771
  • ខែនេះ82651
  • ឆ្នាំនេះ82651
  • សរុប20525107