បន្ទាយមានជ័យ ៖ ព្រះសង្ឃមួយអង្គ បានឡើងទៅបេះដូងយកមកឆាន់មិនប្រយ័ត្នធ្លាក់ ពីលើចុងដូងបណ្តាលឲ្យសុគត់ក្រោយពីបានបញ្ជូនទៅ មន្ទីរពេទ្យនៅវេលាម៉ោង ១០ ព្រឹក ថ្ងៃទី ៧ ខែមិនា ឆ្នាំ២០១៦ នៅត្រង់ចំណុច វត្ត ស៊ិនសួននារាម ហៅវត្តចំណោម ស្ថិត ក្នុងភូមិ រង្វានកើត ឃុំ ចំណោម ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ។
លោកវរៈសេនីយ៍ត្រី ស៊ី ឌី អធិការនគបាលស្រុកមង្គលបូរីបានឲ្យដឹងថាព្រះសង្ឃដែលធ្លាក់ពីលើចុងដូងសុគត់នោះមានឈ្មោះព្រះនាម ចែម លៀប មានព្រះជន្ម១៥វស្សា រស់នៅក្នុង ភូមិរង្វានកើត ឃុំ ចំណោម ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ។
លោកស៊ី ឌី បានបញ្ជាក់ទៀតថា ៖ មុនពេលកើតហេតុនោះព្រះសង្ឃព្រះនាមចែមលៀបបានឡើងបេះដូងដែលមានកំពស់ដល់ទៅ៧ម៉ែត្រក្រោយពេល ព្រះសង្ឃនោះឡើងទៅដល់ចុងដូងហើយមិនប្រយ័ត្នក៏ធ្លាក់ពីលើដើមដូងកម្ពស់៧ម៉ែត្របណ្តាលឲ្យរងរបួសជាទម្ងន់ក្រោយពេលដែលសាច់ញាត្តិដឹកយកទៅមន្ទីរមិត្តភាព កម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី ដើម្បីព្យាបាល នោះដោយសារតែរបួសធ្ងន់ពេក ព្រះសង្ឃនោះក៏បានសុគត់ទៅ ព្រះសពត្រូវបានក្រុមគ្រួសាររៀបចំចាត់ចែងធ្វើបុណ្យតាម ប្រពៃណី ក្នុងបរិវេណ វត្តតែម្តង ៕