ជន​មិន​ស្គាល់មុខ យក​ទារក​មិនទាន់​គ្រប់​ខែ​ម្នាក់ ទៅ​ទម្លាក់ចោល​តាមផ្លូវ

08-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៦​នេះ មាន​ករណី​ភ្ញាក់ផ្អើល​មួយ ដោយមាន​គេ​ឃើញ​សព​ទារក​ម្នាក់ ដែល​ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​យកមក​ទុកចោល​ក្បែរផ្លូវ​៣៧១ ក្រុមទី​១ ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​អាជ្ញាធរ​សង្កាត់​ស្ទឹងមានជ័យ បាន​ឲ្យ​ដឹងថា តាម​ការសន្និដ្ឋាន​រប​ស់បង​ប្អូន​ប្រជាពលរដ្ឋ ដែល​ផ្អើល​មក​មើល​ប្រាប់ថា ទារក​ម្នាក់នេះ​អាច​មិនទាន់​គ្រប់​ខែ​កើត​នៅឡើយ​ទេ​។​
​ក្រោយ​ការប្រទះឃើញ ក៏មាន​វត្តមាន​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ ដែល​ប្រចាំការ​សាលាសង្កាត់​ស្ទឹងមានជ័យ និង​ប្រជា​ការពារ​សង្កាត់​ភូមិ​ចុះមក​ពិ​និត្យនៅ​ទីកន្លែង​កើត​ផងដែរ ដើម្បី​យកទៅ​កប់​ចោល​ឲ្យ​បាន​សមស្រប​៕

ចំនួនអ្នកទស្សនា

    20524547

  • ថ្ងៃនេះ1371
  • ម្សិលមិញ15681
  • សប្តាហ៍នេះ60211
  • ខែនេះ82091
  • ឆ្នាំនេះ82091
  • សរុប20524547