មន្ត្រី​យោធា​ស័ក្តិ​៥​ម្នាក់ បាញ់​៣​គ្រាប់​ដាស់​ប្រពន្ធ​ឲ្យ​បើកទ្វារ បង្ក​ការភ្ញាក់ផ្អើល​

08-March-2016 | ដោយ មែន កំសត់


 ភ្នំពេញ​៖ មន្ត្រី​យោធា​ម្នាក់​បាន​បាញ់បោះ​សេរី បង្ក​ការភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិតខាង​ទាំង​កណ្តាល​អា​ធ្រា​ត្រ ស្ថិតនៅត្រង់​ចំណុច​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​នា​វេលា​ម៉ោង​១២និង០០​នាទី​ឈានចូល​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៦ ដែល​មូលហេតុ​នាំ​ឲ្យ​មានការ​បាញ់​យ៉ាង​ដូច្នេះ​គឺ គោលបំណង​ដាស់​ប្រពន្ធ របស់ខ្លួន​ឲ្យ​ងើប​មក​បើកទ្វារ​ជូន ខណៈ​ត្រឡប់​មកពី​ដើរលេង​វិញ​នោះ​។​

​មន្ត្រីនគរបាល​ដែល​អង្គុយ​រង់ចាំ​ចាប់ខ្លួន​បុរស​ជា​យោធា​បាញ់បោះ​សេរី​នេះ បាន​ប្រាប់ថា មុន​កើតហេតុ គេ​បានឃើញ​គាត់​(​យោធា​បាញ់បោះ​សេរី​រូប​រូបនេះ​) មកពី​ដើរលេង ដោយ​បើករថយន្ត មួយគ្រឿង​ម៉ាក Lexus លុះ​បើក​មកដល់​មុខផ្ទះ ដោយមាន​ភាពស្រវឹង​ផង​នោះ ក៏​ទាញ​កាំភ្លើង​បាញ់ ចំនួន​៣​គ្រាប់​តែ​ផ្ទុះ​២​គ្រាប់ ដើម្បី​ឲ្យ​ប្រពន្ធ​បើកទ្វារ​ឲ្យ​ចូល​ផ្ទះ​។​

​បន្ទាប់ពី​ប្រពន្ធ​បើកទ្វារ​រួច យោធា​ដែល​បាញ់បោះ​សេរី​រូបនោះ បាន​ចូលដេក​ធ្វើ​មិនដឹង ដោយ​បន្សល់ទុក​តែ​សំបក​កា​ទុ​ស្ស​ដែល​ផ្ទុះ​ចំនួន​២​គ្រាប់ និង​គ្រាប់​មិន​ផ្ទុះ​មួយ​គ្រាប់ នៅ​កន្លែង​បាញ់​តែប៉ុណ្ណោះ​។ បន្ទាប់ពី​ជនបង្ក​ចូលដេក​ហើយ កម្លាំង​នគរបាល ខណ្ឌ​សែន​សុខ ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ បានមក ដល់​ភ្លាមៗ​ដែរ ដើម្បី​ចាប់​យោធា​រូបនេះ​។​

​តែ​ទំរាំ​ឈានទៅដល់​ការចាប់ខ្លួន​បាន ត្រូ​ង​ចំណាយពេល​ជាច្រើន​ម៉ោង​អង្គុយ​រង់ចាំ ទាល់តែ​មានការ​បញ្ជា​ផ្ទា​ល់ពី សំណាក់ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល ពី​តំណាង​អយ្យការ ផងដែរ​។ មន្ត្រីនគរបាល​ខណ្ឌ​សែន​សុខ បាន​ប្រាប់ថា ជន​ដែល​បាញ់​នោះ​ឈ្មោះ​កែ ស៊ីម ហៅ (​អាន​) ជា​យោធា​ពាក់​ស័ក្តិ​៥ តែ​មិនដឹងថា ធ្វើការ​នៅ​អង្គភាព​ណា​នោះទេ​៕

ចំនួនអ្នកទស្សនា

    21007117

  • ថ្ងៃនេះ4231
  • ម្សិលមិញ7331
  • សប្តាហ៍នេះ15021
  • ខែនេះ87761
  • ឆ្នាំនេះ564661
  • សរុប21007117