ព្រៃវែង ៖ នៅថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០១៦ វេលាម៉ោង ១១ និង ១៥ នាទី នៅចំណុចប្រឡាយ ព្រែកតាកូវ ខាងជើងភូមិទាន ភ្លើង ឃុំស្មោងជើង ចម្ងាយ ៦០០ ម៉ែត្រ ពីភូមិ មានករណី គ្រោះថ្នាក់សង្គមកើតឡើង១ លើកគឺ ករណីក្មេងលង់ទឹក ប្រឡាយ បណ្តាលឲ្យស្លាប់ ចំនួន៣ នាក់ ។
ក្រោយពីបានទទួលព័ត៌មាននេះភ្លាម លោកវរសេនីយ៍ទោ ស៊ីវ សុខុម អធិការ បានចាត់តាំងមន្ត្រីជំនាញចុះពិនិត្យដល់ កន្លែង កើតហេតុ ជនរងគ្រោះមានឈ្មោះដូចខាងក្រោម: ១-ឈ្មោះ សុខ វីន ភេទប្រុសអាយុ ៨ ឆ្នាំ មានទីលំនៅ ភូមិទានភ្លើង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ២-ឈ្មោះប៉ុន តួ ភេទប្រុស អាយុ ៧ ឆ្នាំ ភូមិទានភ្លើង ឃុំស្មោងជើង ស្រុក កំចាយមារ ខេត្តព្រៃវែង ៣ -ឈ្មោះ អោម ថារ៉ូ ភេទ ប្រុស អាយុ ១១ ឆ្មាំភូមិទានភ្លើង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ។
មូលហេតុក្មេងទាំង ៣នាក់នាំគ្នាចុះលេងទឹក ប្រឡាយព្រែកតាកូវនៅខាងជើងភូមិ ចម្ងាយ ៦០០ ម៉ែត្រពីភូមិ បច្ចុប្បន្ន សពជនរងគ្រោះទាំង ៣ សមត្ថកិច្ចយើងប្រគល់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕