ភ្នំពេញ៖ កាលពី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦វេលាម៉ោង១៦និង៣០នាទី ដោយបានទទួលការរាយការណ៍ពីប្រជាពលរដ្ឋនិងប្តី របស់អ្នកវក់និងល្បែងស៊ីសង។ កម្លាំងអវុធហត្ថខណ្ឌដង្កោ បានចេញប្រតិបត្តិការចុះបង្ក្រាបទីតាំងល្បែងស៊ីសង(បៀរ)មួយកន្លែងដែលស្ថិតក្នុងភូមិកណ្តាល សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
អាវុធហត្ថខណ្ឌ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៧នាក់ (ប្រុស១នាក់) បន្ទាប់ពីធ្វើការឃាត់ខ្លួនហើយ សមត្ថកិច្ចក៏បញ្ជូនមកមូលដ្ឋានកងរាជអាវុធ ខណ្ឌដង្កោ ធ្វើកិច្ចសន្យា និងអប់រំណែនាំ ដើម្បីបញ្ឈប់ ហើយក៏បានអោយវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ៕