បណ្តឹង​ពលរដ្ឋ​៖ មានការ​លេងបៀ និង អាប៉ោង នៅក្រោយ​បុរី​សូ​នី ភូមិ​ឬ​ស្សី​១ សង្កាត់​ស្ទឹងមានជ័យ បង្ក​ភាពអសន្តិសុខ​ខ្លាំង​

10-March-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖  ប្រជាពលរដ្ឋ​នៅក្រោយ​បុរី​សូ​នី សង្កាត់​ស្ទឹងមានជ័យ បាន​រាយការណ៍​មក នៅ​ថ្ងៃទី ០៩ ខែមីនា ឆ្នាំ​២០១៦​នេះ​ថា នៅ​ជិត​ផ្ទះ​របស់ខ្លួន​ក្រោយ​បុរី​សូ​នី ភូមិ​ឬ​ស្សី​១ សង្កាត់​ស្ទឹងមានជ័យ មានការ​លេងល្បែង​បៀរ អា  ប៉ោង​រាល់​ល្ងាច ដោយ​គ្មាន​ការចុះពិនិត្យ​ពី​សមត្ថកិច្ច ឬ អាជ្ញាធរ​នោះឡើយ​។​
​ប្រជាពលរដ្ឋ​រូបនេះ បាន​បន្តថា ល្បែង​នេះ​បានកើត​មាន​ជា​យូរណាស់ មកហើយ ដោយបាន​បង្ក​ជា​អសន្តិសុខ ឡូឡា ប៉ះ​ប៉ាល់​ខ្លាំង ដល់​អ្នក ជិតខាង​។ ប្រភព​បាន​បញ្ជាក់ថា ការលេង​ល្បែង​នេះ គ្មាន​អ្នក​បង្ក្រាប នោះទេ គឺមាន​សមត្ថកិច្ច​ចុះទៅ​យកលុយ​។​

​ប្រជាពលរដ្ឋ​បានស្នើ​ឲ្យ​សមត្ថកិច្ច​ចុះ​ពិនិត្យ និង​បង្ក្រាប​ការលេង ល្បែងស៊ីសង​នេះ ដើម្បី​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន  សុវត្ថិភាព ដែល​ដាក់ចេញ​រាជរដ្ឋាភិបាល​កម្ពុជា​៕

ចំនួនអ្នកទស្សនា

    20525657

  • ថ្ងៃនេះ2481
  • ម្សិលមិញ15681
  • សប្តាហ៍នេះ61321
  • ខែនេះ83201
  • ឆ្នាំនេះ83201
  • សរុប20525657