ភ្នំពេញ៖ នៅវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ លោកសាន្ត ប៊ុនធឿន ម្ចាស់Page និង គណនីបណ្តាញអន្តរសង្គមFB San Buntheoun ដែលជានិច្ចកាលពេលសម្ភាសន៍ និង ថតVideo clip រិះគន់ យើងតែងសង្កេតឃើញថា លោកតែងតែស្រវឹង ។
ពេលនេះបុគ្គលរូបនេះបានបើកបរលើដងផ្លូវសាធារណៈត្រូវបាននគរបាលចរាចរណ៍ចាប់វាស់ជាតិអាល់កុល ដោយលោក សាន្ត ប៊ុនធឿន ដោយញ៉ាំស្រាលើសជាតិអាល់កុល០,៦៤% ហើយត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួនដាក់ឡានបញ្ចូនអោយទៅដេកលេងនៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីផាកពិន័យតាមផ្លូវច្បាប់ផងដែរ។ អ្វីដែលគួរអោយស្អប់ខ្ពើមគឺខ្លួនខុសហយបែរជាដោលទៅរកអ្នកដទៃ និងរិះគន់ដល់ថ្នាក់ដឹកនាំ និង គ្រួសារក្នុងស្ថាប័នធំៗទៅវិញ។
ចុងក្រោយលោកជេរពាក្យថា៖"អាឆ្កែ" រួចឡើងរថយន្តសមត្ថកិច្ចទៅបាត់តាម មតិស្មេរ គួរពិចារណាសម្តីម្សៀរមួយនេះ ហើយប្តឹងពីបទបរិហាកេរ្តិ៍ និង ការជេរប្រមាថមួយទៀតទៅ ភស្តុតាងមានស្រាប់ វាប្រជាធិបតេយ្យលើសដែនកំណត់ហើយ! ម្យ៉ាងរាល់ការធ្វើសកម្មភាពរបស់ម្សៀរមួយនេះមានការរិះគន់ច្រើនណាស់ពីសាធារណជនផងដែរ៕