កំពង់ចាម ៖ ករណីចោរមួយក្រុម លួចគោអ្នកស្រុក យកទៅ ពន្លាត់សាច់ ត្រូវ កម្លាំងសមត្ថកិច្ចក្របួច ក បាន ម្នាក់ និង ៣នាក់ទៀត រត់កេចបាត់រ ហេតុការណ៍នេះបានកើតឡើងនៅ យប់ ថ្ងៃទី ០៩ ខែមិនា ឆ្នាំ២០១៦ នេះ នៅចំណុចភូមិច្រកស្តៅ ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បើតាមការរៀបរាប់របស់លោក ពេជ្យ គឹមស៊ា អធិការងស្រុកកំពង់សៀមបានអោយដឹង ថា៖ ករណីនេះ បន្ទាប់ពីបានទទួល ពត៌មាននេះភ្លាម កង កម្លាំង នគរបាល ស្រុកកំពង់សៀមសហការជាមួយ កម្លាំងនគរបាល ប៉ុស្តិ៍ ទ្រា. និង ប៉ុស្តិ៍ រអាង ប៉ុស្តិ៍ គៀនជ្រៃ រួមទាំង ប្រជាពលរដ្ឋចុះធ្វើការ រុករក វត្ថុតាម និង ជន សង្ស័យ រហូតដល់ ម៉ោង ប្រមាណជា ១ និង៤០ នាទី រំលង អាធ្រាត្រ ឈាន ចូលថ្ងៃទី ១០ខែមិនា ឆ្នាំ២០១៦ទើប សមត្ថកិច្ច រុករក ឃើញក្រុម ជន សង្ស័យមួយក្រុម ដែលកំពុង ធ្វើសកម្មភាព វៈសាច់ គោ ឈ្មោល១ក្បាល នៅចំណុច បឹង ត្រងោល ខាងលិច ភូមិទួលរកា ឃុំរអាងស្រុកកំពង់សៀមខេត្តកំពង់ចាម។
នៅពេល ឃើញបែបនេះ កម្លាំងសមត្ថកិច្ចក៏បាន ធ្វើការ បង្ក្រាប បានជន សង្ស័យ ម្នាក់ ដែល មាន ឈ្មោះ សួ រ៉េត ភេទប្រុសអាយុ៤១ ឆ្នាំ ដែល រស់នៅ ក្នុង ភូមិតាណេង សង្កាត់សំបួរមាស ក្រុង កំពង់ចាម។ ព្រមទាំងដកហូតបាន ម៉ូត សង់កូរ៉េ ពណ៌ ស្លាទុំ មួយ គ្រឿងផងដែរ។ ចំណែកឯ បក្សពួក បីនាក់ទៀត ដែរបានរត់គេច ខ្លួននោះ កងកម្លាំង សមត្ថកិច្ចកំពុងធ្វើការ ស្រាវជ្រាវនិង ធ្វើកាកំណត់មុខសញ្ញា និងអត្តសញ្ញាណ ។
ដោយចំលើយសារភាព រស់ ឈ្មោះសួ រ៉េត បាន ប្រាប់សមត្ថកិច្ចថា បក្សពួក ខ្លួនមាន ឈ្មោះ ផុនថាន ហៅ បារាំង រស់នៅភូមិទូលត្រាច ឃុំទ្រាន ស្រុកកំពង់សៀម ម្នាក់ទៀតឈ្មោះ ហិន សំអុល ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅក្នុងភូមិ ទួលរកា ឃុំរអាង ស្រុកកំពង់សៀម និង ម្នាក់ ទៀត ពុំស្គាល់ អត្តសញ្ញាណនៅឡើយទេ។
បច្ចុប្បន្នជនសង្ស័យកម្លាំងសមត្ថកិច្ចកំពុងធ្វើ សំណុំរឿង បញ្ជូនទៅតុលាការ រីឯសត្វ គោ ញីមួយក្បាល ដែរ ក្រុម ចោរ មិនទាន់បាន សម្លាប់ និង សាច់ គោ ឈ្មោលនោះបាន ប្រគល់ជូន ម្ចាស់វិញ៕
ដោយ៖ អ៊ាម ហ៊ុយ