គូស្នេហ៍​ក្មេង​វ័យ​ខ្មែរឥស្លាម ណាត់គ្នា​ផឹកថ្នាំ​ពុល​សម្លាប់ខ្លួន

11-March-2016 | ដោយ មែន កំសត់


​ពោធិ៍សាត់​៖  សេចក្ដីស្នេហា​ពិតជា​មាន​ទំហំធំធេង​ខ្លាំង គ្មានអ្វី​ប្រៀប​ស្មើ​បានឡើយ មិន​ថា​ជាតិ​សាសន៍​ណា ឬ​ជាតិ​សាសន៍​ណា​ទេ ឲ្យ​តែង​ប់ង​ល់​នឹង​ស្នេហា​ហើយ ពិបាក​នឹង​ដកខ្លួន​ចេញ​ណាស់ ហើយ​បើ​មាន​អ្នក​មករា​រាំង ឬ​ភាគី​ណាមួយ ប្រុង​ដោះដៃ​នោះ ភាគី​ម្ខាង​ទៀត ប្រាកដជា​ហ៊ាន​ធ្វើ​អ្វីៗ ទាំងអស់ ដោយ​មិន​ស្ដាយស្រណោះ ជិវិត​របស់ខ្លួន​នោះទេ​។ ជាក់ស្ដែង​គូស្នេហ៍​ខ្មែរឥស្លាម ក្មេងខ្ចី​មួយគូ បាន​ផឹក​ថ្នាំពុល​សម្លាប់ខ្លួន​ទាំងពីរ​នាក់ ក្នុង​វិហារ​ឥស្លាម ស្ថិតក្នុង​ភូមិ​ទួល​ទទឹង ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ដោយ​មិនដឹង​ពី​មូលហេតុ​ច្បាស់លាស់ លុះ​ព្រឹក​ឡើង​ម៉ោង​០៦៖៣០​នាទី ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៦ ទើប​មានការ​ភ្ញាក់ផ្អើល​តែម្ដង ។​

​លោក​វរសេនីយ៍ត្រី លីវ សេង​ហ៊ីម អធិការនគរបាល​ស្រុក​កណ្ដៀង បាន​ប្រាប់ ឲ្យ​ដឹងថា តួឯក​ប្រុស​ឈ្មោះ សុះ សល់​លី អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ឡ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ចំណែក​តួឯក​ស្រី​ឈ្មោះ ស្មាន តី​ណូ អាយុ ១៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ពុំមាន​នរណា​ដឹង​រឿង​ស្នេហា របស់​គូ​ស្នហ៍​ទាំងពីរ​ស៊ីជម្រៅ​ដល់​កម្រិតណា​ទេ ប៉ុន្តែ​គេ​គ្រាន់តែ​ដឹងថា ពួកគេ​ទាំងពីរ​នាក់ ស្គាល់គ្នា​តាមរយៈ​ទូរស័ព្ទ ហើយ​ក៏មាន​ទំនាក់ទំនង​ស្នេហា ផ្អែមល្ហែម​ជាមួយគ្នា​រហូតមក ។ ផ្ទះ​របស់​គូរ​ស្នេហ៍​ទាំងពីរ មាន​ឃុំ​នៅជាប់​គ្នា ប៉ុន្តែ​ម្ខាង​ស្រុក​កណ្ដៀង ម្ខាង​ស្រុក​ក្រគរ ។ ពួកគេ​បាន​រឹតចំណង​ស្នេហ៍ ជាមួយគ្នា​ជាច្រើន​ខែ​មកហើយ និង​មិនដឹងថា គេ​ធ្លាប់​ជួប​មុខ​គ្នា​ផ្ទាល់​ដែរ​ឬ​អត់ ឬមួយ​ក៏មាន​ឧបសគ្គ ឪពុកម្ដាយ​ខាង​ណា​រារាំង​នោះទេ ។

នៅ​យប់​ថ្ងៃទី​០៩​តួ​ប្រុស​បាន​ស្កាត់​មក ជួប​តួ​ស្រី​នៅ​វិហារ​ឥស្លាម ដោយ​មិនដឹងថា គេ​បបួលគ្នា​ស្បថស្បែ ឬមួយ​ក៏​គេ​សារ​សង​ភាសា​ស្នេហា ដោយ​របៀប​ណា​នោះទេ លុះ​ព្រឹក​ឡើង​ថ្ងៃទី​១០​ម៉ោង​០៦៖៣០​នាទី​ព្រឹក អ្នកស្រុក​ដើរទៅ​វិហារ ឃើញ​ដេកស្លាប់​ទាំងពីរ​នាក់ ក៏មាន​ការភ្ញាក់ផ្អើល​តែម្ដង​។​

​លោក​អធិការ​បាន​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១០​នេះ សមត្ថកិច្ច និង មន្ត្រី​ជំនាញ បាន​ចុះទៅពិនិត្យ​នៅ​កន្លែងកើតហេតុ ឃើញ​សាកសព​ជនរងគ្រោះ​ទាំងពីរ​នាក់ ដេកស្លាប់​ក្បែរ​គ្នា ដោយ​ខាង​ប្រុស​ផ្ងា ឯខាង​ស្រី​ផ្កាប់មុខ និង មាន​ថ្នាំ​បំពុល​សត្វ​កុក នៅក្បែរនោះ​ផងដែរ ទើប​សន្និដ្ឋានថា ពួកគេ​ទាំងពីរ​ផឹក​ថ្នាំពុល​សម្លាប់ខ្លួន ។ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត លើ​ករណីនេះ​ដើម្បី​រក​ការពិត ៕

ចំនួនអ្នកទស្សនា

    20525727

  • ថ្ងៃនេះ2551
  • ម្សិលមិញ15681
  • សប្តាហ៍នេះ61391
  • ខែនេះ83271
  • ឆ្នាំនេះ83271
  • សរុប20525727