កំពត ៖ ដោយអនុវត្តន៍តាមបញ្ជារបស់អភិបាលខេត្តកំពត កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្ត បានឃាត់ខ្លួនជនសង្ស័យបួននាក់ ពីបទបង្កើតកុងត្រូលជជុះ ក្នុងភូមិសាស្ត្រភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ក្រោមស្លាកអង្គការការពារ និងអភិរក្សសត្វព្រៃ ជលផលនៅកម្ពុជា។
ជនសង្ស័យទាំងបួននាក់រួមមាន: ១. ញីង ប៊ុនណេត អាយុ ៣២ឆ្នាំ, ២. គង់ ហុង អាយុ ៤០ឆ្នាំ, ៣. វ៉ិត សុភ័ក្តិ អាយុ ៣៤ឆ្នាំ, ៤. ខេង រីម អាយុ ៣៦ឆ្នាំ។ អ្នកទាំបួនរស់នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត៕