ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ទឹក​នៅ​គល់ស្ពាន​ជ្រោយចង្វារ​

11-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖  មាន​ហេតុការណ៍​ផ្ញា​ក់​ផ្អើល​មួយ ដោយមាន​សាកសព​បុរស​ម្នាក់​ទាំង​អាក្រាតកាយ ត្រូវបាន​ប្រជា​នេសាទ​ប្រទះឃើញ​អណ្តែត​ទឹកទន្លេ នៅ​ម្តុំ​គល់ស្ពាន​ជ្រោយចង្វារ​ត្រើយ​ខាងកើត ក្នុងភូមិ​ដើម​គរ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។ ហេតុការណ៍​នេះ នៅ​ព្រឹក​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០១៦​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សព​នោះ មាន​អាយុ​ប្រហែល​ជាង ៤០​ឆ្នាំ មាន​សម្បុរ​ខ្មៅ​ស្រអែម​។ រហូតមកដល់​ពេលនេះ គេ​មិនទាន់​ឃើញ​មាន​ក្រុមគ្រួសារ​មក​សួររក និង​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។

​សមត្ថកិច្ច​សន្និដ្ឋាន ជំហាន​ដំបូង​ថា​៖​ជនរងគ្រោះ​អាច​ស្លាប់​ដោយសារ​លង់ទឹក​ច្រើនជាង​ករណី​ឃាតកម្ម ។​នៅពេលនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ត្រួតពិនិត្យ​លើ​សាកសព​ដើម្បី​រក ស្លាកស្នាម​និង​ងាយស្រួល​ស្រាវជ្រាវ​ថា​តើ​ជនរងគ្រោះ​ស្លាប់​ដោយសារ​ការ លង់ទឹក​ឬ​ករណី​ឃាតកម្ម​។​

​បច្ចុប្បន្ន​សាកស​ពបុរ​ស​នោះ ក្រុមគ្រួសារ​សាច់ញាតិ ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិនទាន់​យកទៅ​តម្កល់ទុក​នៅ​ទី​អារាម​ណា​នៅឡើយ​ទេ គឺ​នៅត្រង់ចំណុច​ដែល​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​ដដែល​នោះ​៕

ចំនួនអ្នកទស្សនា

    20526997

  • ថ្ងៃនេះ3821
  • ម្សិលមិញ15681
  • សប្តាហ៍នេះ62661
  • ខែនេះ84541
  • ឆ្នាំនេះ84541
  • សរុប20526997