ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យ៧នាក់ ដែលពាក់ពន្ធ័ករណីគ្រឿងញៀន នៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ កាលពីវេលារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ៧នាក់ ដែលត្រូវឃាត់ខ្លួននោះឈ្មោះ មឿង បូរ៉ា អាយុ២៦ឆ្នាំ ឈ្មោះ ឈីន សុភ័ណ្ឌ អាយុ១៨ឆ្នាំ ឈ្មោះ ញ៉ែម សីហា អាយុ១៦ឆ្នាំ ឈ្មោះ តុន វិន អាយុ១៦ឆ្នាំ ឈ្មោះ តុន វ៉ាត អាយុ ២៤ឆ្នាំ ឈ្មោះ សាន សំអឿន អាយុ១៦ឆ្នាំ និងឈ្មោះ ធី វាសនា អាយុ១៥ឆ្នាំ អ្នកទាំងអស់គ្នាមានស្រុកកំណើតនៅស្រុកព្រៃឈ ខេត្តកំពង់ចាម។
មុនឃាត់ខ្លួនសមត្ថកិច្ចខណ្ឌជ្រោយចង្វារ បានហៅម៉ូតូឈប់ធ្វើការត្រួតពិនិត្យរកឃើញវត្ថុតាងថ្នាំញៀនប្រភេទម៉ា ទឹកកក ចំនួនបីកញ្ចប់នៅជាប់ និងខ្លួនពួកគេក៏ធ្វើការឃាត់ខ្លួននាំមកអធិការដ្ឋាននគរបាលខណ្ឌ ជ្រោយចង្វារ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វា រដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង និងត្រៀមរៀបចំបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់តុលាការ នៅរសៀលថ្ងៃទី១១ ខែមីនានេះ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕