​មេបា​ហាមកូនកំលោះ​មិនឲ្យ​ផឹកស្រា អុកឡុក​ពេញ​រោង​ការទារលុយបង្គាប់

11-March-2016 | ដោយ មែន កំសត់


កំពត ៖ ពិធីមង្គលការ​មួយ ដែល​បានរៀបចំ​ផ្សំផ្គុំ​ឱ្យក្លាយ​ទៅជា​ប្តី​-​ប្រពន្ធ កាលពី​ថ្ងៃទី​១០ មីនា ២០១៦ ស្ថិតនៅ​ភូមិ​ក្រាំង​ដូង ឃុំ​សំរោងក្រោម ស្រុក​បន្ទាយមាស ដែលមាន​ភ្ញៀវ​ចូលរួម​ប្រមាណ​៤០០​នាក់ ដោយ​ក្នុង​ពិធីមង្គលការ​ខាងលើ ត្រូវ​មេបា ចៅ​មហា​ប្រុស​-​ស្រី បានរៀបចំ​តាម​លំដាប់លំដោយ មាន​ទាំង​ហែ​ជំនូន រៀប​ផ្លែឈើ កាត់សក់ និង​សំពះ​ផ្ទឹម​។​

​កូនក្រមុំ ខាងលើ សុំ​មិន​បញ្ចេញ​ឈ្មោះ ចំណែក​កូនកំលោះ​ត្រូវគេ​ដឹងថា មាន​ទីលំនៅ​មិន​ពិតប្រាកដ ដោយ​ស្នាក់នៅ​ម្តុំ​ផ្សារ​ធំថ្មី រាជធានី​ភ្នំពេញ ។​

​ក្នុង​ពិធីការ​នោះ ត្រូវ​កូនកំលោះ​បាន​អុកឡុក​តាំងពីព្រឹក​ព្រលឹម​មកម្ល៉េះ តែ​ក្រុម​សាច់ញាតិ​ខាង​កូនក្រមុំ​អត់ធ្មត់​រហូត ព្រោះ​ឃើញ​កូនកំលោះ​នោះ​ផឹកស្រា​.​ស​អស់​ជាច្រើន​កែវ ដោយ​តែ​ខឹង​មិន​ផឹកស្រា​នោះ ត្រូវ​កូនកំលោះ​បាន​និយាយ​ហេតុផល​ផ្សេងៗ និង​បាន​ដោះ​សម្លៀកបំពាក់​សម្អាងការ​គ្រវែង​ចោល និង​ទាញ​ដង​កាមេរ៉ា​គ្រវាត់​គ្រវែង យក​កៅអី​ចោល​ទៅ​គេឯង ដោយ​ភ្ញៀវ​ខ្លះ​ភ័យខ្លាច​បាន​រត់​ចេញពី​រោងការ​ធ្វើឱ្យ​ច្របូកច្របល់​ពេញ កន្លែង ។​

​ភ្ញៀវ​ខាង​កូនក្រមុំ​ទ្រាំលែងបាន ក៏បាន​វាយតប់​ជាមួយ​កូនកំលោះ​មួយ​ប្រាវ បន្ទាប់ពី​ផ្ទុះ​ហិង្សា​បែបនេះ កូនកំលោះ​បាន​ទាញ​ខ្សែ​.​ក​ចំនួន​៣​ជី​កន្លះ​ចែកគ្នា​ស្មើ​ភ្លាមៗ​នៅ ក្នុង​រោងការ ។ ចំណែក​ម្តាយកូន​កំលោះ ក៏​ទាមទារ​ឱ្យ​ម្តាយកូន​ក្រមុំ​សង​ប្រាក់​មកឱ្យ​វិញ​ខ្លះ​ភ្លាមៗ ក្នុង​ចំនួន​១.៦០០​ដុល្លារ ព្រោះ​បណ្ណាការ​នេះ បានប្រគល់​ប្រាក់​ជូន​ខាង​ស្រី​ដាច់​៣.២០០​ដុល្លា ប៉ុន្តែ​ការទាមទារ​ខាង​ប្រុស​ចំនួន​ប្រាក់​១.៦០០​ដុល្លារទេ តែ​ត្រូវ​ម្តាយ​ខាង​ស្រី​បដិសេធ នដោយនិយាយ​ចាត់ចែង​អស់ហើយ ៕

ចំនួនអ្នកទស្សនា

    20526817

  • ថ្ងៃនេះ3641
  • ម្សិលមិញ15681
  • សប្តាហ៍នេះ62481
  • ខែនេះ84361
  • ឆ្នាំនេះ84361
  • សរុប20526817