ភ្លើង​ប្រច័ណ្ឌ​ខាង​ប្រុស​យក​កាំបិត​ចាក់​ខាង​ស្រី​រួច​ចាក់​សម្លាប់​ខ្លួនឯង​

11-March-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖ អំពើ​ឃាតកម្ម​បង្កឡើង​ដោយ​គូរ​ដណ្ដឹង ភាគី​កូនកំលោះ​អាច​កើត​ភ្លើង​ប្រច័ណ្ឌ ឈានដល់​ការប្រើ​កាំបិត​ចាក់​សម្លាប់​ទាំង​កំរោល​ទៅលើ​គូ​ដណ្ដឹង​របស់ខ្លួន​ផ្ទួនៗ​ជាង​១០​កាំបិត ក្រោយ​មកចាក់​សម្លាប់ខ្លួន​ឯង​រហូតដល់​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ ស្ថិ​ន​នៅ​ចំណុច​ផ្ទះជួល​បន្ទប់​លេខ​៥ ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​មានឈ្មោះ ង​ន គឹម​ឡៃ អាយុ​២២​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​-​ឃុំ​ដំបូល​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្តកំពត រង​នូវ​ស្នាម​កាំបិត​ចាក់​ពី​ជនដៃដល់​ជា​គូរ​ដណ្ដឹង​របស់ខ្លួន​ចំនួន​១២​កាំបិត របួសធ្ងន់ ត្រូវបាន​សាច់ញាតិ និង​អ្នកជិតខាង​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត ។ ដោយឡែក​ជនបង្ក​មានឈ្មោះ រ័ត្ន វណ្ណៈ អាយុ​២១​ឆ្នាំ ត្រូវជា​គូរ​ដណ្ដឹង មុខរ​បរជាកសិករ​និង​មាន​ស្រុកកំណើត​ជាមួយ​នារី​រងគ្រោះ ។ ជនបង្ក​បាន​ចាក់​ខ្លួនឯង​ចំនួន​៣​កាំបិត​ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​សាក្សី​ពី​អ្នកជិតខាង​បាន​ឲ្យ​ដឹងថា អ្នក​ទាំង​២​ជា​គូ​ដណ្ដឹង​និង​គ្នា បាន​ភ្ញា​ប់​ពាក្យ​តាម​ប្រពៃណី​អស់​រយៈពេល​២​ឆ្នាំ​មកហើយ​។ ខាង​ស្រី​មក​ធ្វើការ​រោងចក្រ​ចំណែក​ខាង​ប្រុស​ធ្វើស្រែ ក្រោយមក​អ្នក​ទាំង​២​បានមក​ជួបគ្នា និង​ដេក​ជាមួយគ្នា ប៉ុន្តែ​នៅ​យប់​ថ្ងៃកើតហេតុ​ភាគី​ខាង​ប្រុស​បាន​ទៅ​ផឹកស៊ី​ជាមួយនិង​មិត្តភក្តិ​ដែលមាន​ចម្ងាយ​ជិត​៥០០​ម៉ែត្រ​ពី​បន្ទប់​ជួល​របស់​នារី​រងគ្រោះ​។ លុះ​យប់​អា​ធ្រា​ត្រ​ត្រឡប់មក​បន្ទប់​ជួល​វិញ មិនដឹង​ជា ឆេះ​កំហឹង​ដោយសារ​ការ​ប្រច័ណ្ឌ ឬ​ប៉ះពាល់​ពាក្យសម្ដី​បែបណា​ទេ​? ស្រប​ស្រវឹង​និង​គិត​ខ្លី​ផង​នោះ​ក៏​សម្រេចចិត្ត​យក​កាំបិត​ចាក់ទៅលើ​គូរ​ដណ្ដឹង​ចំនួន​១២​កាំបិត ដួលសន្លប់​ស្ដូកស្ដឹង​នៅក្នុង​ថ្លុកឈាម ។ ជនបង្ក​យល់ឃើញថា គូ​ដណ្ដឹង​របស់ខ្លួន​បាន​ស្លាប់​ទើប​សម្រេចចិត្ត​ចាក់​ខ្លួនឯង​សម្លាប់ខ្លួន​ចំនួន​៣​កាំបិត បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត​៕

ចំនួនអ្នកទស្សនា

    20526987

  • ថ្ងៃនេះ3811
  • ម្សិលមិញ15681
  • សប្តាហ៍នេះ62651
  • ខែនេះ84531
  • ឆ្នាំនេះ84531
  • សរុប20526987