ញៀន​ថ្នាំ បើករថយន្ត​បុក​រនាំង​ដែក និង​បុក​ម៉ូតូ​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​នារី​ម្នាក់​រងរបួស​ធ្ងន់​

12-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នារី​ម្នាក់​បាន​រងរបួស​ធ្ង់​ន ខណៈ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៧​ផ្ទាំង បាន​បាក់ បន្ទាប់ពី​បុរស​ស្រវឹងស្រា និង​ញៀន​ថ្នាំ​ម្នាក់ បាន​បើករថយន្ត​ទៅបុក នៅតាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស កែង​និង​ផ្លូវ​២៨៨ ត្រង់​មុខ​ភោជនីយដ្ឋាន​តា​យ តា​យ ដែល​ស្ថិតក្នុង​សង្កាត់​បឹង​កេង​ទី​១ ខណ្ឌចំការមន នា​ម៉ោង​១០​និង​០០​នាទី​យប់​ថ្ងៃទី​១១ ខែមីនា​ឆ្នាំ​២០១៦​នេះ ។​
​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា នៅមុន​កើតហេតុ​គេ​បានឃើញ​បុរស​ស្រវឹង​ម្នាក់ បើករថយន្ត​មួយគ្រឿង ម៉ាក Camry បា​ឡែ​ន​ស្លាក លេខ​ភ្នំពេញ 2T-1626 តាម​បណ្តោយ​ផ្លូវ​មុនី​វង្ស ក្នុង​ទឹ​សដៅ​ពី​ជើង​ទៅ​ត្បូង លុះ​បើក​មកដល់​ចំណុចកើតហេតុ ត្រង់​មុខ​ភោជនីយដ្ឋាន​តា​យ​តា​យ អ្នកបើកបរ​ស្រវឹង​រូបនោះ បាន​បើក​រេ​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​អស់​៧​ផ្ទាំង ។ បន្ទាប់ពី​បុក​រនាំង​រួចហើយ​អ្នកបើកបរ​រូបនោះ បាន​បន្ត​បើករថយន្ត​ដូច​ហោះ ទៅ​ផ្លូវ​ម្ខាង​ទៀត​ស្របពេលនោះ ក៏មាន​នារី​២​នាក់​ជិះ​ម៉ូតូ Scoopi បានមក​ដល់​ធ្វើ​ឲ្យ​រថយន្ត ឆ្លងទៅ​ផ្លូវ​ម្ខាង​ទៀត បុក​ពេញទំហឹង​បណ្តា​ល្យ​នារី​ម្នាក់​ក្នុងចំណោម​២​រងរបួស​ធ្ងន់ ខណៈដែល​នារី​ម្នាក់ទៀត បាន​ខ្ទាត​ចេញផុត​។​

​លើសពីនេះទៅទៀត​នោះ សមត្ថកិច្ច​នគរបាល​ក៏បាន​ឆែក​ឃើញ​ថ្នាំញៀន និង​ឧបករណ៍​ក​ក្នុង​រថយន្ត​របស់​យុវជន​បង្ក​ផងដែរ​។ ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​ចុះទៅ​វាសវែង និង​នាំខ្លួន​អ្នកបើកបរ រួមទាំង​រថយន្ត​ទៅកាន់​ស្នងការដ្ឋាន នគរបាល ក្រុងភ្នំពេញ ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​៕

ចំនួនអ្នកទស្សនា

    20527507

  • ថ្ងៃនេះ4331
  • ម្សិលមិញ15681
  • សប្តាហ៍នេះ63171
  • ខែនេះ85051
  • ឆ្នាំនេះ85051
  • សរុប20527507