បន្លំ​ខ្លួន​ធ្វើ​ប្ដី ដេក​អោប និងចាប់ ​រំលោភ ខាង​ស្រី​ស្ទាប​ប្រដាប់ភេទ ខុស ពី​ប្ដី ផ្អើល​ពេញ​ភូមិ​

14-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖  បុរស​ម្នាក់​បានធ្វើ​សកម្មភាព​ចូលទៅ​រោង​លក់ដូរ​របស់​ស្ត្រី​រងគ្រោះ បាន​បន្លំ​ធ្វើជា​ប្តី​ជនរងគ្រោះ ហើយ​ក៏បាន​ចាប់រំលោភ​ស្ត្រី​រងគ្រោះ ខណៈពេលដែល​ប្តី​ស្ត្រី​រងគ្រោះ​មិន​នៅផ្ទះ​រួច​ត្រូវបាន​ស្ត្រី​រងគ្រោះ​ស្រែក​ឆោ​រ​ឡោរ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩​និង​២០​នាទី​យប់ ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ក្នុង​រោង​លក់ដូរ ផ្លូវលំ ក្រុមទី​១ ភូមិ​ក្បាលកោះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។​

​បើតាម​ប្រភពព័ត៌មាន​ពី​ស្ត្រី​រងគ្រោះ​បាន​និយាយ​ប្រាប់ថា នៅ​មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​បាន​ចូលទៅ​ដេក​នៅក្នុង​រោង​លក់ដូរ​របស់ខ្លួន ដែល​ស្ថិតនៅ​តំបន់​ទេសចរណ៍​ឆ្នេរ​ខ្សាច់​កោះដាច់​ដូច​សព្វដង ចំណែកឯ​ប្តី​របស់​ស្ត្រី​រងគ្រោះ​មិនទាន់បាន​ចូលដេក​ទេ ដោយបាន​ទៅ​បង់សំណាញ់​ចាប់​ត្រី​នៅ​ទន្លេមេគង្គ​ដែល​នៅក្បែរ​ទីនោះ ។​
​ជនសង្ស័យ​មានឈ្មោះ ឃឹម សុភ័ក្ត្រ ភេទ ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ លក់ដូរ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ក្រុមទី​១ ភូមិ​ក្បាលកោះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ ដែលមាន​រោង​លក់​នៅក្បែរ​គ្នា​បាន​ដើរ​ចេញពី​រោង​លក់ដូរ​របស់ខ្លួន គោលបំណង់​ទៅ​បត់ជើង​នៅ​ខាងក្រៅ ដោយ​ស្លៀក​តែ​កន្សែងពោះគោ ។

ក្រោយពី​បត់ជើង​រួច ជនសង្ស័យ​ក៏បាន​ដើរ​ត្រឡប់មក​រោង​លក់ដូរ​របស់ខ្លួន​វិញ ដោយបាន​ដើរកាត់​តាម​រោង​លក់ដូរ​របស់​ស្ត្រី​រងគ្រោះ ក៏​ប្រទះឃើញ​ស្ត្រី​រងគ្រោះ​កំពុងតែ​ដេក​នៅក្នុង​រោង​នោះ​តែម្នាក់ឯង រួច​ក៏បាន​ដើរចូល​ទៅក្នុង​រោង​របស់​ស្ត្រី​រងគ្រោះ ដោយ​បន្លំ​ធ្វើជា​ប្តី​របស់​ស្ត្រី​រងគ្រោះ​បាន​ចូលទៅ​ដេក​ជាមួយ​ជនរងគ្រោះ អង្អែល​ខ្លួនប្រាណ​ស្ត្រី​រងគ្រោះ រួច​បាន​ចា​ប់ស​ម្រា​ត់​សំពត់​ស្ត្រី​រងគ្រោះ​ចេញ រួច​ក៏បាន​ឡើង​ពោប​ពីលើ ហើយ​បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ ដោយបាន​យក​ប្រដាប់ភេទ​របស់​ជនសង្ស័យ​ដាក់ចូល​ប្រដាប់ភេទ​របស់​ស្ត្រី​រងគ្រោះ ។

នៅពេលនោះ​ដែល ស្ត្រី​រងគ្រោះ​មានការ​សង្ស័យ​ព្រោះ​អ្វីៗ​ប្លែក​ខុសពី​ប្តី​របស់ខ្លួន ទើប​ដឹងថា​មាន​គេ​រំ​លាភ​សេពសន្ថវៈ ពេលនោះ ស្ត្រី​រងគ្រោះ​ក៏បាន​ស្រែក​ឆោ​រ​ឡោ​ឡើង​ថា មាន​គេ​ចាប់រំលោភ អ្នក​នៅ​ជិតខាង​ក៏បាន​ចេញមក​ជួយ ចំណែកឯ​ជនសង្ស័យ​បាន​ស្ទុះ​រត់​ចេញពី​រោង​លក់​ដូច​របស់​ស្ត្រី​រងគ្រោះ​បាន​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​កន្សែងពោះគោ​ចំនួន ០១ និង​ស្បែកជើង​ផ្ទាល់​របស់​ជនសង្ស័យ ។ ចំណែកឯ​ស្ត្រី​រងគ្រោះ​មានឈ្មោះ ណន ស្រី​ល័​ក្ខ ភេទ ស្រី អាយុ ២០​ឆ្នាំ មុខរបរ លក់ដូរ ជនជាតិ ខែ្មរ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ ។​

​ក្រោយពី​កើតហេតុ ស្ត្រី​រងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​កោះដាច់​អោយជួយ​ស្វែងរក​ជនសង្ស័យ​យកមក​ចាត់ការ​តាមច្បាប់ ។ នៅពេលដែល​ស្ត្រី​រងគ្រោះ​បានដាក់​ពាក្យបណ្តឹង​រួចមក កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​កោះដាច់​បាន​ធ្វើការ​ស្រាវជ្រាវ​ដល់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង ១​និង​០០​នាទី​រសៀល ទើប​កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើ ដែល​ស្ថិតនៅ​ចំណុច​ព្រៃ​ខាងក្រោយ​ភូមិ​ក្បាលកោះ សង្កាត់​កោះដាច់ នាំយកមក​ប៉ុស្តិ៍នគរបាល​កោះដាច់​ធ្វើការ​សាកសួរ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​កោះដាច់ បាន​បញ្ជូន​ខ្លួន​មក​ឃុំ​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ និង​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់ ៕

ចំនួនអ្នកទស្សនា

    20528527

  • ថ្ងៃនេះ5351
  • ម្សិលមិញ15681
  • សប្តាហ៍នេះ64191
  • ខែនេះ86071
  • ឆ្នាំនេះ86071
  • សរុប20528527