ភ្នំពេញ ៖ ដោយមានការបញ្ជាផ្ទាល់ពី លោក គួច ចំរើន អភិបាលខណ្ឌដូនពេញនៅវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៥ខែមិនាឆ្នាំ២០១៦ នេះលោក ធុន កៅនី នាយប៉ុស្ដ៏នគរបាលជ័យជំនះ បានដឹកនាំកំលាំងនគរបាលប៉ុស្ដ៏ចុះឃាត់ខ្លួននជនសង្សយ័ដែលតែងតែយកសំបុត្របុណ្យដើរបោកប្រាស់គេ ថាជាបុណ្យរបស់លោក គួច ចំរើន អភិបាលខណ្ឌនោះមកសួរនាំនៅប៉ុស្ដ៏ ហើយជនល្មើសនេះបានសារភាពថា ខ្លួនពិតជាបានដើរបោកប្រាស់ប្រជាពលរដ្ឋដោយយកឈ្មោះលោក គួច ចំរើន ទៅប្រើប្រាស់ពិតប្រាកដមែន ដើម្បីប្រមូលរាយលុយសម្រាប់ខ្លួនឯង និងបង្ខូចធ្វើធ្បើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំខណ្ឌ ។បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដោះស្រាយបន្តតាមច្បាប់៕