នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អញ្ជើញ​ចូលរួម​សន្និបាត បូកសរុប​លទ្ធផល​ប្រតិបត្តិការ រក្សា​សន្តិសុខ​សង្គម​ឆ្នាំ​២០១៥

16-March-2016 | ដោយ មែន កំសត់

 
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦​នេះ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​អញ្ជើញ​ជា អធិបតី​នៅក្នុង​សន្និបាត​បូកសរុប​សភាពការណ៍ និង​លទ្ធផល​ប្រតិបត្តិ​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សង្គម​សម្រាប់​ឆ្នាំ​២០១៥ និង​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ របស់​ក្រសួងមហាផ្ទៃ​។​

​នៅក្នុង​សន្និបាត​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ផងដែរ ពី​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្នងការ​រាជធានី​ខេត្ត ព្រមទាំង​មន្ត្រីនគរបាល ពាក់ព័ន្ធ​ជាច្រើន​នាក់​ផ្សេងទៀត​។​

​យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បាន​បង្ហាញថា សម្រាប់​ឆ្នាំ​២០១៥ កម្លាំង​នគរបាល​បានទទួល លទ្ធផល​ដ៏​ជោគជ័យ​ច្រើន លើ​ការបង្ក្រាប​បទល្មើស​នានា ដូចជា គ្រឿងញៀន ចោរកម្ម ប្លន់ ជាដើម​ដែល​បាន​រក្សា​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​ប្រកបដោយ​ការជឿទុកចិត្ត ពី​សំណាក់​នគរបាលជាតិ​៕

ចំនួនអ្នកទស្សនា

    20528357

  • ថ្ងៃនេះ5181
  • ម្សិលមិញ15681
  • សប្តាហ៍នេះ64021
  • ខែនេះ85901
  • ឆ្នាំនេះ85901
  • សរុប20528357