សមត្ថកិច្ច​ឆ្មក់​បង្ក្រាប​រកឃើញ​សត្វព្រៃ​ខុសច្បាប់ ១៣ ប្រភេទ​នៅ​ភ្នំពេញ

16-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖   កន្លែង​លក់ដូរ​ផល​នេសាទ​មួយ​ដែល​ស្ថិតនៅ​ម្តុំ​ផ្សារ​អូ​ឫស្សី រាជធានី​ភ្នំពេញ​ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចម្រុះ​ឆ្មក់​បង្ក្រាប និង​បាន​រកឃើញ​សត្វព្រៃ​ល្មើសច្បាប់​ចំនួន ១៣ ប្រភេទ​ហើយ​ម្ចាស់​ទីតាំង​ដែល​ប្រព្រឹត្តល្មើស​នោះ​ត្រូវបាន​ផាកពិន័យ ជាង ១៥ លាន​រៀលកាល​ពីថ្ងៃ​ចន្ទ​។​

​ការបង្ក្រាប​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​នេះ​ដឹកនាំ​ដោយ ​លោក កែវ សុជាតិ ព្រះរាជអាជ្ញារង​នៃ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយមាន​ការ ចូលរួម​ពី​ក្រុម​ប្រតិបត្តិការ និង​អនុវត្ត​ការងារ​វិស័យ​ព្រៃឈើ​នៃ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ​សហការ ជាមួយ​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កណ្តាល​ក្រុម​អន្តរាគមន៍​បង្ក្រាប បទល្មើស​សត្វព្រៃ​ចល័ត​នៃ​រដ្ឋបាល​ព្រៃឈើ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អាជ្ញាធរ​មូលដ្ឋាន​មូលដ្ឋាន​ដោយបាន​ធ្វើឡើង​ក្នុងផ្ទះ​មួយ​នៅ​ជិត ផ្សារ​អូរឫស្សី ខណ្ឌ ៧ មករា និង​បាន​រឹបអូស​សំណាក​សត្វព្រៃ សត្វព្រៃ​រស់ និង​ងាប់​ចំនួន ១៣ ប្រភេទ​ផ្សេងៗ​គ្នា​។ នេះ​បើ​យោងតាម​អង្គការ​សម្ព័ន្ធ​សត្វព្រៃ (Wildlife alliance) កាលពី​ម្សិលមិញ​។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែល​ចូលរួម​បង្ក្រាប​នេះ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​ដឹង​ព័ត៌មាន​ច្បាស់​ពីបទ​ល្មើស​ពីបទ​ល្មើស​នៅ ផ្ទះ​ទិញ​លក់​ផល​នេសាទ​មួយ​នោះមក​ក្រុម​កម្លាំងចម្រុះ​បាន​បង្ក្រាប​ដោយ រកឃើញ​សត្វព្រៃ​ល្មើសច្បាប់​មាន​រស់ និង​ងាប់​សត្វ​ទាំងនោះ​រួមមាន​ទាំង​ប្រភេទ​កម្រ​ផងដែរ ដែល​ក្នុងនោះ​រួមមាន​ពង្រូល​ងាប់ ១ ក្បាល ( ៣ ខាំ ពស់វែក ១ ក្បាល​ងាប់ (៥ គីឡូក្រាម​) ពស់ថ្លាន់​រស់ ៣ ក្បាល (២៥ គីឡូក្រាម​) កន្ធាយ និង​អណ្តើ​ករស់​ជាច្រើន​ក្បាល​ផ្សេងទៀត​ផងដែរ​។​

​លោក​បាន​បន្តថា​ម្ចាស់ផ្ទះ​ត្រូវបាន​ពិន័យ​អន្តរកាល​ដោយ​តម្រូវ​ឲ្យ បង់ប្រាក់​ប្រមាណ​ជា ១៥ លាន​រៀល​កន្លះ (​ជាង ៣ ពាន់​ដុល្លា​អាមេរិក​)​។​​លោក​បាន​បញ្ជាក់ថា​៖ «​ម្ចាស់ផ្ទះ​នោះគេ​យល់ព្រម​បង់ប្រាក់​ពិន័យ​ ឈ្មួញ​ហ្នឹង​ធំ​ដែរ​ លុយ​គេ​មិន​ខ្វះ​ទេ​ បើ​ធ្វើ​មួយថ្ងៃ​មុន​សត្វ​មាន​ច្រើនជាង​នេះ​។ តែ​ធ្វើ​មិនកើត​ដោយសារតែ​ប្រមូល​កម្លាំង​មិនទាន់​ អ៊ីចឹង​គេ​បាន​លក់ដូរ​សត្វ​ចេញ​អស់​ខ្លះ​ហើយ​»៕

ចំនួនអ្នកទស្សនា

    20528677

  • ថ្ងៃនេះ5501
  • ម្សិលមិញ15681
  • សប្តាហ៍នេះ64341
  • ខែនេះ86221
  • ឆ្នាំនេះ86221
  • សរុប20528677