ភ្នំពេញ ៖ បើតាមអ្នកនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងជំហានដំបូងមកថា កូនប្រុសថៅកែហាងលក់គ្រឿងបន្លាស់រថយន្តយីហោ «តាំង ងួនហេង» នៅទួលទំពូង១ បានត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយយកកូនសោវាយភ្ញៀវមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ ដែលមកទិញអីវ៉ាន់បែកក្បាលហូរឈាម ។
ហេតុការណ៍បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជិត១០ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៦ នៅផ្ទះលេខ ៤៨Eo ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជនដៃដល់គេមិនទាន់ស្គាល់នោះទេ តែក្រុមគ្រួសារអះអាងថា ជាមនុស្សសរសៃប្រសាទ។
យ៉ាងណាក៏ដោយ នៅពេលនេះ សមត្ថកិច្ចកំពុងនាំជនសង្ស័យ យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលទំពូង១ដើម្បីដោះស្រាយ៕