អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ជំរុញ​ឲ្យ​នគរបាល​ការពារ​ព្រំដែន​ទាំងអស់​ត្រូវ​បង្កើន​ការ​រឹត បន្តឹង​ជុំវិញ ការងារ​សន្តិសុខ​

17-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖  អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ជំរុញ​ឲ្យ​នគរបាល​ការពារ​ព្រំដែន​ទាំងអស់​ត្រូវ​បង្កើន​ការ​រឹតបន្តឹង​ត្រួតពិនិត្យ​ឲ្យ​បានច្បាស់លាស់​នូវ​ការចេញចូល​នៅតាម​តំបន់​ព្រំដែន បង្កលក្ខណៈ​ល្អប្រសើរ​ឲ្យ​ប្រជាជន​ចេញចូល​ឆ្លង​ព្រំដែន​ស្របច្បាប់ តែ​ត្រូវតែ​ម៉ឺង​ម៉ាត់ ​តស៊ូ​ប្រឆាំង​គ្រឿងញៀន​ឆ្លងដែន ការរត់ពន្ធ ជួញដូរ​ពលកម្ម​ឆ្លងដែន និង​សកម្មភាព​ឆ្លងដែន​ខុសច្បាប់​នានា​ទៀត​។​

នៅក្នុង​សន្និបាត​បូកសរុប​សភាពការណ៍ និង លទ្ធផល​ប្រតិបត្តិ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ឆ្នាំ​២០១៥ និង​ផ្សព្វផ្សាយ​ទិសដៅ​អនុវត្ត​បន្ត​របស់​អគ្គស្នងការ​ដ្ឋា​ន​នគរបាលជាតិ​នៅ ព្រឹក​ថ្ងៃទី​១៦ ខែ​មិនា ឆ្នាំ​២០១៦ នៅ សាលប្រជុំ ​ក្រសួង​មហាផ្ទៃ ឧ​ត្ត​ម​សេនីយ​ឯក ឆាយ គឹម​ឃឿន ប្រធាន​សេនាធិការ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ថ្លែងថា​៖ ថ្វីបើ​សភាពការណ៍​សន្តិសុខ​សណ្តាប់ធ្នាប់​នៅតាម​ព្រំដែន​ទូទៅ​ជារួម មាន​ភាព​ស្ងាប់​ស្ងាត់​ជាធម្មតា​ក៏ដោយ ប៉ុន្តែ​បទល្មើស​ឆ្លងដែន​ខុសច្បាប់​ចូលមក​កម្ពុជា តាម​តំបន់​ព្រំដែន​នៅតែ​បន្ត​កើតមាន​ដដែល​។​

 នៅក្នុង​ឆ្នាំ​២០១៥​នេះ មាន​សកម្ម​ភាពមិនប្រក្រតី​ជាច្រើន​បាន​កើតឡើង​នៅតាម​ព្រំដែន​ទូទៅ ដែល​ក្នុងនោះ​កងកំលាំង​នគរបាល​បាន​រកឃើញ​បទល្មើស​នោះបាន​កើតឡើង​ប្រមាណ​៤៦០​លើក ក្នុងនោះ​នៅតាម​ព្រំដែន​ថៃ​កើតឡើង​៣៨០​លើក វៀតណាម​កើតឡើង​៦១​លើក និង​ព្រំដែន​ឡាវ​កើតឡើង​១៦​លើក​។

​ក្នុងចំណោម​បាតុភាព​មិន​ប្រក្រតី​ដែល​កើតឡើង​នៅតាម​ព្រំដែន​ទាំងនោះ គឺមាន​ដូចជា រំលោភ​ដែនអាកាស បិទ​ច្រក​ទា្វ​របៀង​ឯកតោភាគី រាយ​បន្លា​លួ​ល ការ​ចូលមក​ធ្វើស្រែ​នៅតាម​តំបន់​ព្រំដែន​ដែល​មិនទាន់មាន​ការវាស់វែង ការ​ចូលមក​ដោះមីន​តាម​អូរ​ព្រំដែន ការចូល​ឈូ​ល​ឆាយដី​ធ្វើ​ផ្លូវ​នៅ​តំបន់​ព្រំដែន ការហាមឃាត់​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ធ្វើស្រែ​និង​ដាំ​ដំណាំ​ផ្សេងៗ​៕

ចំនួនអ្នកទស្សនា

    20528647

  • ថ្ងៃនេះ5471
  • ម្សិលមិញ15681
  • សប្តាហ៍នេះ64311
  • ខែនេះ86191
  • ឆ្នាំនេះ86191
  • សរុប20528647