ប្រទះឃើញ​សព លោកតា​អាយុ​៦៧​ឆ្នាំ​ម្នាក់ ធ្លាក់ចូល​រណ្ដៅ​ភ្នក់​ភ្នើ​ង​

17-March-2016 | ដោយ មែន កំសត់


 ពោធិ៍សាត់​៖ សព​លោកតា​ម្នាក់​អាយុ​៦៧​ឆ្នាំ ត្រូវបាន​គេ​ប្រទះឃើញ នៅក្នុង​រណ្ដៅ​ភ្នក់ភ្លើង បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សម​ត្ត​កិច្ច​នៅក្នុង​មូលដ្ឋាន​ចុះទៅ​មើល នៅ​ល្ងាច​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦ ត្រង់ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ឈើទាល​ខ្ពស់ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ លោក ឯម រុន អធិការនគរបាល ស្រុក​ក្រគរ​ប្រាប់ ឲ្យ​ដឹងថា រងគ្រោះ​ឈ្មោះ កង កន អាយុ​៦៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ សួន រី​ម អាយុ​៦៥​ឆ្នាំ មានកូន​ស្រី​ពីរ​នាក់ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​លោក​អធិការ​បាន​ដកស្រង់​សំដី​ស្ត្រី​ជា​ប្រពន្ធ​ថា ប្តី​គាត់​មាន​ជំងឺ​ទន់ដៃទន់ជើង ប្រចាំកាយ ហើយ​គាត់​តែងតែ​ធ្វើ​នេះ​ធ្វើ​នោះ នៅក្នុង​បរិវេណ​ផ្ទះ មិន​ទំនេរ​ដៃ​នោះទេ ជាពិសេស​គាត់​ឧស្សាហ៍​បោស​សម្រាម​យកទៅ​ចាក់​ចូលក្នុង​រណ្ដៅ​អណ្ដូង ដែលមាន​ជុំរៅ​ប្រមាណ​១​ម៉ែត្រ នៅខាងមុខ​ផ្ទះ​រួច​ដុត​ជាប្រចាំ តែ​ជា​អ​កុស​ល្យ​នៅមុន​ពេល​កើតហេតុ ប្រពន្ធ​គាត់​រវល់​ទៅ​បុណ្យ​អ្នកភូមិផង​របង​ជាមួយ ចំណែក​កូនៗ​ទៅ​ធ្វើការ​រោងចក្រ​បាត់ នៅពេល​ត្រឡប់មកវិញ ទើប​បាត់​រូបគាត់ ក៏​នាំ​ដើររក​ក៏​ប្រទះឃើញ​ស្លាប់​ក្នុង​រណ្ដៅ​ភ្នក់ភ្លើង​អណ្ដូង​ចាស់ រឹង​ក្រញេង​ក្រ​ញ៉​ង់​យ៉ាង​អាណោចអាធម៌​បាត់ទៅហើយ​។​

​លោក​អធិការ​បន្តទៀតថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ កម្លាំង​អាជ្ញាធរ​ចុះ​ដល់​កន្លែងកើតហេតុ ហើយ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ទើប​សន្និដ្ឋានថា ជនរងគ្រោះ​អាច​បណ្ដាលមកពី​គាត់​ដងទឹក​យកទៅ​ចាក់​ពន្លត់ភ្លើង​ខ្លាច​ឆេះ រាល​ឆ្លង​ទៅផ្ទះ​អ្នកជិតខាង ហើយ​ទន់​ជើង ទាក់​ជើង ឬ​រអិល​ធ្លាក់ចូល​តែម្តង ព្រោះ​ឃើញ​មាន​ធុង​ទឹកតូច​១​ផងដែរ ដោយ​ពុំមាន​ការពាក់ព័ន្ធ និង​អំពើ​ឃាតកម្ម​អ្វី​នោះឡើយ​។ ក្រោយ​ពិនិត្យ​សព​សមត្ថកិច្ច បានប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ចំនួនអ្នកទស្សនា

    20528397

  • ថ្ងៃនេះ5221
  • ម្សិលមិញ15681
  • សប្តាហ៍នេះ64061
  • ខែនេះ85941
  • ឆ្នាំនេះ85941
  • សរុប20528397