ត្បូងឃ្មុំ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសាំយ៉ុងដឹកអ្នកដំណើរ និង ម៉ូតូម៉ាក គុប ស្លាប់នៅកន្លែងកើតហេតុម្នាក់ និង ម្នាក់ទៀតបញ្ជូនដល់មន្ទីរពេទ្យទើបស្លាប់ ។
ហេតុការណ៍ដែលគួរអោយរន្ធត់ នេះបានកើតឡើងនៅវេលាម៉ោង៥ និង 00 នាទីព្រឹក ថ្ងៃទី១៨ មិនា ឆ្នាំ ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ ចំណុចបង្គោលគីឡូម៉ែត្រលេខ ១៥៤ ក្នុងភូមិអញ្ចើម ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
តាមប្រភពពីលោកអនុសេនីយ៍ឯក គង់ សីហុង អធិការរង ទទួលផ្នែកសណ្ដាប់ធ្នាប់ ស្រុកត្បូងឃ្មុំ បានឲដឹងថា នៅវេលាម៉ោងខាងលើ មានរថយន្តម៉ាក សាំយ៉ុង១គ្រឿងពណ៌សដឹកអ្នកដំណើរ ពាក់ស្លាកលេខ ភ្នំពេញ 2 A 9813 បានបើកពីកើតទៅលិច ស្របទឹសគ្នា ដោយប្រើល្បឿនលឿន មកដល់ចំណុចកើតហេតុក៏ទៅបុក ជាមួយម៉ូតូ 1គ្រឿង ម៉ាកគុប ពណ៌ត្រួយចេកគ្មាន ស្លាកលេខ ជិះគ្នា ២នាក់មិនពាក់មួកសុវត្ថិភាពទាំងពីរនាក់ ពេលរថយន្តបង្ករបុកម៉ូតូរួច អ្នកបើកបរ រថយន្តបានរត់គេចខ្លួនបាត់ ។
ចំណែកអ្នកបើកបរម៉ូតូ ឈ្មោះ អ៊ូ តោ ភេទប្រុស អាយុ៧៧ ឆ្នាំ រសនៅភូមិអញ្ចើម ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បញ្ជូនដល់មន្ទីរពេទ្យទើបស្លាប់ អ្នកជិះខាងក្រោយឈ្មោះ ហុក ជា ភេទស្រី អាយុ ៦៥ ឆ្នាំ នៅភូមិឃុំជាមួយគ្នា ស្លាប់នៅកន្លែងកើតហេតុ ។
បច្ចុប្បន្ន រថយន្តបង្ក និង ម៉ូតូជនរងគ្រោះ សមត្តកិច្ចបានយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ រីឯសាកសពជនរងគ្រោះប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ៕
ដោយ ៖អ៊ាមហ៊ុយ