ភ្នំពេញ ៖ បើតាមសាក្សី បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ មីនា សមត្ថកិច្ចបានបញ្ជូនកូនប្រុសថៅកែហាងលក់គ្រឿងបន្លាស់រថយន្តយីហោ «តាំង ងួនហេង» នៅទួលទំពូង១ ដែលបានត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយយកកូនសោវាយភ្ញៀវដែលមកទិញអីវ៉ាន់បែកក្បាលហូរឈាម ទៅពិនិត្យរករោគសរសៃប្រសាទ ហើយនឹងត្រៀមបញ្ជូនទៅតុលាការ។
សូម បញ្ជាក់ថា នៅវេលាម៉ោងជិត១០ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៦ មានការភ្ញាក់ផ្អើលនៅមុខផ្ទះលេខ ៤៨Eo ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន កូនថៅកែលក់គ្រឿងបន្លាស់រថយន្តយីហោ "តាំង ងួនហេង" នៅទួលទំពូងវាយភ្ញៀវបែកក្បាល ដោយសារមានបុរសម្នាក់ឈ្មោះ ហេង សំអាត អាយុ៤៤ឆាំ្ន មានទីលំនៅក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ បានចូលទៅរកទិញអីវ៉ាន់នៅក្នុងហាងខាងលើ មិនដឹងយ៉ាងម៉េចស្រាប់តែ បុរសម្នាក់ឈ្មោះ ងួន ហេង អាយុ៣៤ឆាំ្នជាកូនថៅកែហាងលក់គ្រឿងបន្លាស់រថយន្តយីហោ «តាំង ងួនហេង» បានទាញកូនសោវាយបែកក្បាលហូរឈាមស្រោចខ្លួន ។ បើតាមសេចក្តីរាយការណ៍ភ្លាមៗក្រោយកើតហេតុ ក្រុមគ្រួសារជនដៃដល់បានអះអាងថា ឈ្មើ ងួន ហេង ជាមនុស្សសរសៃប្រសាទ ។
យ៉ាងណា ក៍ដោយ សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថានៅក្នុងការពិនិត្យរករោគ សរសៃប្រសាទនោះ សមត្ថកិច្ចមិនទាន់ប្រាប់ពីលទ្ឋផលនៅឡើយទេ ៕