កូនប្រុស​អក​ត្ត​ញូ សុំ​លុយ​ម្តាយ​មិនបាន​យក​កន្ត្រៃ និង​ពូថៅ កាប់​ចាក់​ហូរឈាម​ដាប​ពេញ​ខ្លួន រួច​រត់​ចូល​ព្រៃ​បាត់​

20-March-2016 | ដោយ មែន កំសត់


​កោះកុង​៖ ស្ត្រី​វ័យ​៥៦​ឆ្នាំ​ម្នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ ស្ថិតក្នុង​ការជួយ​សង្គ្រោះ ពី​ក្រុមគ្រូពេទ្យ​បង្អែក​ខេត្តកោះកុង បន្ទាប់ពី​កូនប្រុស​បង្កើត​សុំ​លុយ​មិន​ឲ្យ ក៏​យក​កន្ត្រៃ និង​ពូថៅ​កាប់​ម្តាយ​តែម្តង​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៩និង១៥​នាទី ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ភូមិ​ខេង​ខូង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​

​ប្រភពពី​លោក អ៊ីង អុន ត្រូវជា​ប្តី​ស្ត្រី​វ័យ​ចំណាស់​ជា​ជនរងគ្រោះ​បាន​និយាយថា កូនប្រុស​គាត់​ជា​មនុ​ស្សញៀន​ថ្នាំ រហូតដល់​និយាយ​គ្នា​លែង​ស្តាប់ ហើយ​បង្ករឿង​ក្នុង​គ្រួសារ​ស្ទើរ​រាល់ថ្ងៃ​។​
​លោក​បាន​បន្តថា នៅមុន​ម៉ោង​កើតហេតុ​កូនប្រុស​គាត់ បាន​សុំ​លុយ តែ​ត្រូវ​ប្រពន្ធ​គាត់​មិន​ឲ្យ ហើយ​ប្រពន្ធ​គាត់​ស្តីបន្ទោស ឲ្យ​ពេល​នោះដែរ​គាត់​ក៍បាន​ចុះមក​លើ​បាវ​ធ្យូង ទៅ​ដាក់​លើក​ទូក ស្រាប់តែ​ប្រពន្ធ​របស់គាត់​ស្រែ​ឲ្យ​ជួយ ឮ​ប្រពន្ធ​ស្រែ​គាត់រ​ត់ទៅ​ឃើញ​ឈាម​ហូរ​ស្រោក​ពេញ​ខ្លួន ក៏បាន​ស្រែក​ឲ្យ​គេ​ជួយ តែ​ក្រោយមក​កូនប្រុស​ដែល​បង្កហេតុ បាន​រត់​ចូល​ព្រៃ​បាត់ទៅ​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​និយាយថា ជនរងគ្រោះ​ឈ្មោះ ម៉ៅ មិត្ត អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខេង​ខូង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ​។ ចំណែកឯ​ជនរ​សង្ស័យ​មានឈ្មោះ អ៊ុន សេរី​វុ​ធ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ជា​សិស្ស ត្រូវជា​កូ​ម​បង្កើត​របស់​ជនរងគ្រោះ​។​

ក្រោយពី​ធ្វើ​សកម្មភាព​ចាក់​ម្តាយ និង​កន្ត្រៃ ហើយ​កាប់​នឹង​ពូថៅ​បណ្តាល​ឲ្យ​ម្តាយ​រងរបួស​ធ្ងន់ រួចមក​ជនសង្ស័យ​បាន​រត់​ចូល​ព្រៃ​បាត់ស្រមោល​។ ជនសង្ស័យ​សមត្ថកិច្ច​កំពុង តាម​រុករក​តាម​ចាប់ខ្លួន ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​៕

ចំនួនអ្នកទស្សនា

    20532847

  • ថ្ងៃនេះ9671
  • ម្សិលមិញ15681
  • សប្តាហ៍នេះ68511
  • ខែនេះ90391
  • ឆ្នាំនេះ90391
  • សរុប20532847