អាជ្ញាធរ​ស្រុក កំពង់ត្រាច ឃុបឃិត​គ្នា​បើក​ល្បែងស៊ីសង​ផ្ទុយ​ពី​ច្បាប់ របស់​រាជរដ្ឋាភិបាល​

20-March-2016 | ដោយ មែន កំសត់


​កំពត​៖​ ទោះបី  ជាមាន​ការណែនាំ​ជា​ញឹក ញាប់​ស្ទើរតែ​រៀងរាល់ថ្ងៃ  យ៉ាងណាក្តី​ចេញពី​ប្រមុខ​រាជ រដ្ឋាភិបាល ឬ​ចេញពី​ក្រសួង  មហាផ្ទៃ​នោះ ហើយ​ជាពិសេស  គឺ​សំដៅទៅ​បំបាត់​ល្បែង​ស៊ី សង​គ្រប់​ប្រភេទ មិនឱ្យ​កើត  មាននៅ​ក្នុង​ស្រុកភូមិ​មួយណា ឡើយ ។ មិនតែប៉ុណ្ណោះ​ទេ  សូម្បីតែ​ចៅហ្វាយខេត្ត ក្នុង  ខេត្ត​គ្រប់​លំដាប់ថ្នាក់​ក៏​លោក បាន​ព្រួយបារម្ភ​ពី​ភូមិ​-​ឃុំ​មាន  សុវត្ថិភាព​ខាងលើនេះ​ផងដែរ​។​

​ចំពោះ​ករណី​ដែល​កើត  មាន​ដោយ​ពុំបាន​ដឹង​មុន​ដូច្នេះ  នៅពេល​ប្រជុំ​មន្ត្រីរាជការ​ឬ ធ្វើជា​ពិធី​ជួបជុំ​អ្វីមួយ​អភិ​- បាល​ខេត្ត​តែងតែ​លើក​និង​ពាំ នាំនៅ​អនុសាសន៍​ដ៏​ល្អៗ​ពី​ប្រមុខ  រាជរដ្ឋាភិបាល​មក​ណែនាំ​ដូច ជា គ្រឿងញៀន ល្បែង​ស៊ី​-​សង ជូ​ញ​ដូរ​មនុស្ស ចោរលួច ចោរប្លន់​លាក់​អាវុធ ដែល  ច្បាប់​បាន​ហាមឃាត់​មិនឱ្យ កើតមាន​នៅតាម​មូលដ្ឋាន មួយណា​នោះទេ ។ សូមឱ្យ អស់លោក​សមត្ថកិច្ច​នៅតាម ច្រក​នីមួយៗ​និង​នៅតាម​តំបន់ នីមួយៗ​ត្រូវ​ប្រុងប្រយ័ត្ន​នឹង​ទប់ស្កាត់​ដាច់ខាត​នៅ​រាល់ សកម្មភាព​ប៉ុន្មាន​ចំណុច​ខាង លើ ប៉ុន្តែ​នៅក្នុង​ស្រុក​កំពង់​-  ត្រាច​ឯណេះ​វិញ ទោះបីជា  ចៅហ្វាយ​ខេត្តកំពត ប្រឹង  ស្រែក​ស្ទើរតែ​បែក​បំពង់ក​ទៅ ហើយ​នោះ​ក៏​ក្រុម​ពួក​ល្បែង​ពីរ  ឬ​បី​កន្លែង​នេះ មិន​ព្រឺរោម របស់​ពួកគេ​ឡើយ ។​

​តាម​ប្រភពព័ត៌មាន​ពី  ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ នោះបាន​អោយដឹងថា ល្បែង  បញ្ជល់មាន់​នេះ មាន​តាំងពី យូរលង់​មកហើយ ដែល​ធ្វើឱ្យ  ប្រជាពលរដ្ឋ​មានការ​ព្រួយ បារម្ភ​យ៉ាងខ្លាំង ហើយនឹង  អាចធ្វើ​ឱ្យមាន​កើត​អសន្តិសុខ នៅក្នុង​សង្គម​ទៀតផង ។​

​ចំណែកឯ​លោក​មេឃុំ  សេក ឈិន បែរជា​ធ្វើ​ព្រងើយ  កន្តើយ​គ្មាន​គិតពី​បញ្ហា​សុវត្ថិ​- ភាព​ភូមិ​-​ឃុំ​ទាល់តែសោះ​ធ្វើ  ឱ្យ​ប្រជាពលរដ្ឋ​មានការ​ថ្នាំង ថ្នាក់​យ៉ាងខ្លាំង​ខ្លួន​គាត់​ធ្វើជា  មេឃុំ តែ​អោយ​កូន​គាត់​បើក  ល្បែងស៊ីសង​ទៅវិញ ហើយ  ល្បែង​ទាំងអស់​ដែល​លេង រៀងរាល់​ថ្ងៃនេះ​មាន​ជល់​មាន់  យូគី និង​អាប៉ោង ម្ចាស់​ដែល  បើក​ល្បែងស៊ីសង​នេះ​ទីមួយ​- ឈ្មោះ​ចូ​ច​, ២-​ឈ្មោះ សាយ  ហើយ​ម្នាក់​ដែល​ឈ្មោះ ចូ​ច  នេះ ត្រូវជា​កូន​របស់លោក​មេ ឃុំ សេក ឈិន នៅ​ឃុំ​ព្រែក​- ក្រើ​ស ស្រុក​កំពង់ត្រាច ខេត្ត កំពត ។​

​តាម​ប្រភពព័ត៌មាន​ពី  ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ នោះបាន​ឱ្យដឹងទៀតថា ក្នុង  មួយថ្ងៃៗ​មាន​ភាព​ហូ​រក​ញ្ច្រៀ​វ រំខាន​ដល់​ការ​សម្រាក​របស់ ប្រជាពលរដ្ឋ​រៀងរាល់ថ្ងៃ ។​

​ចំណែកឯ​លោក​មេ​ប៉ុស្តិ៍  និង​លោក​មេឃុំ សេក ឈិន  គ្មាន​ខ្ចី​យក​ភ្នែក​មើល​ឡើយ ។  ចង់​អ្នកណា​ធ្វើ​អ្វី​ក៏ដោយ​ក៏​រូប គាត់​នេះ​ធ្វើជា​មិនដឹងមិនឮ ។  ហេតុដូច្នេះ​ហើយ​សូម​សមត្ថ​- កិច្ច​គ្រប់លំដាប់​ថ្នាក់​ទាំ​ង​អស់  មេត្តា​ចាត់វិធានការ​ចុះបង្ក្រាប នៅ​ល្បែងស៊ីសង​ទាំងអស់នេះ ផង ដើម្បី​ឱ្យមាន​សុវត្ថិភាព  ភូមិ​-​ឃុំ​ទាំង​៩​ចំណុច​ដល់​ការ រស់នៅ​របស់​ប្រជាពលរដ្ឋ ហើយ​មាន​ភាពកក់ក្តៅ​ដល់ ប្រជាពលរដ្ឋ​ទាំងអស់​ផង ដែរ ៕

ចំនួនអ្នកទស្សនា

    20529617

  • ថ្ងៃនេះ6441
  • ម្សិលមិញ15681
  • សប្តាហ៍នេះ65281
  • ខែនេះ87161
  • ឆ្នាំនេះ87161
  • សរុប20529617