កូនកំលោះ សរសៃប្រសាទ មុន​ចូល​រោងការ​១​ថ្ងៃ លោតទឹក​សម្លាប់ខ្លួន​នៅ​ស្ពាន​គី​ហ្ស៊ុ​ណា​

20-March-2016 | ដោយ មែន កំសត់


​កំពង់ចាម ៖ ពិធីមង្គលការ​មួយ​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​១៩ មីនា ២០១៦ ក្នុង​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម តែ​ត្រូវបាន​អាក់ខាន​ទៅវិញ ដោយសារតែ​ជំងឺសរសៃប្រសាទ​កូនកំលោះ​រើ​ឡើង​ខ្លាំងពេក ធ្វើដំណើ​តម​ក​លោតទឹក​ពីលើ​ស្ពាន​គី​ហ្ស៊ុ​ណា​ប៉ង​ធ្វើអត្តឃាត បញ្ចប់ជីវិត ។​

​លោក ម៉ៅ ឡុ​ក នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​វាលវង់ បាន​ឲ្យ​ដឹងថា កូនកំលោះ​ឈ្មោះ ពេជ្រ ជ័យ​ដា​រ៉ា អាយុ​២៦​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​កោះក្របី ឃុំ​ព្រែក​ថ្មី ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​ចាក​ចេញពី​ស្រុកកំណើត​មក​ស្នាក់នៅ​ជា​មួយគូ​ដណ្តឹង​ក្នុងភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម មិនទាន់បាន​១០​ថ្ងៃ​នោះទេ ។​

​លោកនាយ​នគរបាល​បន្តថា ខណៈពេល​ស្ថិតនៅក្នុង​បន្ទប់​សុខៗ បែរជា​កូនកំលោះ​ត្រូវបាន​ជំងឺសរសៃប្រសាទ​រើ​ឡើង ក៏​រត់​ចេញមកក្រៅ​ផ្ទះ​សំដៅ​ទៅលើ​ស្ពាន​គី​ហ្ស៊ុ​ណា​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​១៨ មីនា ២០១៦ ។ ហើយ​ក៏បាន​ឡើងលើ​បង្កាន់ដៃស្ពាន​លោត​ទម្លាក់ខ្លួន​ចូលទៅក្នុង ទឹកទន្លេ​មេគង្គ ធ្វើអត្តឃាត​ដើម្បី​បញ្ចប់ជីវិត តែ​បំណងប្រាថ្នា​មិនបាន​សម្រេច ដោយសារ​ខ្លួន​ចេះ​ហែល​ទឹក​ក៏​ផុស​ចេញពី​ផ្ទៃ​ទឹក​មកវិញហើយ​ប្រឹងប្រែង ហែល​សំដៅ​មក​ច្រាំងទន្លេ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច​ចុះទៅ​ជួយ​អន្តរាគមន៍ ដោយ​នាំ​អ្នករងគ្រោះ​មក​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ក្បែរ​ស្ពាន​គី ហ្ស៊ុ​ណា ។​

​នៅក្នុង​ហេតុការណ៍​ដែល​មិនទាន់​កើតឡើង​នោះ ស្ត្រី​ជា​គូ​ដណ្តឹង និង​អ្នកជិតខាង​បាន​រត់​មក​តាម​ដែរ តែ​រត់តាម​មិនទាន់ បានត្រឹមតែ​ប្រកៀក​ប្រកិត​ប៉ុណ្ណោះ ។ លោកនាយ​នគរបាល​បាន​បញ្ជាក់ថា រហូតមកដល់​ព្រឹក​ឡើង​ថ្ងៃទី​១៩ មីនា ក្រុមគ្រួសារ​សាច់ញាតិ​ខាង​អ្នករងគ្រោះ​បានមក​យក​ត្រឡប់​ទៅ ស្រុកកំណើត​វិញ ហើយ​ពិធីមង្គលការ​ដែល​គ្រោង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២០ មីនា ២០១៦ ត្រូវបាន​អាកខាន​ទៅវិញ ដោយសារតែ​កូនកំលោះ​មាន​ជំងឺ​បែបនេះ ។​
​ដំបូងៗ​ភាគី​ខាង​កូនក្រមុំ​ប្រុង​ឲ្យ​ភាគី​ខាង​កូនកំលោះ​សង​ថ្លៃ បណ្ណាការ​ដែរ តែ​នៅពេលដែល​ពិនិត្យឃើញ​ពី​ស្ថានភាព​កូនកំលោះ​មាន​ជំងឺ​ដូច្នោះ​ក៏បាន សម្របសម្រួល​គ្នា​បញ្ចប់​បញ្ហា ពោលគឺ​ពិធីមង្គលការ​បានក្លាយ​ទៅជា​ពិធីជប់លៀង ៕

ចំនួនអ្នកទស្សនា

    20529727

  • ថ្ងៃនេះ6551
  • ម្សិលមិញ15681
  • សប្តាហ៍នេះ65391
  • ខែនេះ87271
  • ឆ្នាំនេះ87271
  • សរុប20529727