បុរស​មា្ន​ក់​ត្រូវ​ចោរ​ពីរ​នាក់​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​នៅ​សង្កាត់​ចោមចៅ​

21-March-2016 | ដោយ មែន កំសត់



 
ភ្នំពេញ ៖ ចោរ​ពីរ​នាក់​បាន​វាយ​បុរស​ម្នាក់​នឹង ស្នាប់​កាំភ្លើង និង​បាញ់​មួយ​គ្រាប់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់ ខណៈពេល​ជនរងគ្រោះ​ឈប់​ម៉ូតូ​ចុះ​នោម​តាមផ្លូវ​នៅ​កន្លែង​ស្ងាត់​។ ហេតុការណ៍​បានកើត​ឡើង​ត្រង់​ដី​វាល​ម្តុំ​លក់​ទឹកត្នោតជូរ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ នៅវេលា​យប់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ ហិន សុភា អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ស្រុកកំណើត​នៅ​ស្រុក​កោះធំ ខេត្តកណ្តាល ត្រូវ​ក្រុមចោរប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា C125 ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ 1FT 1040​។ មុន​កើតហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ដើរលេង លុះ​មកដល់​ចំណុចកើតហេតុ ក៏​ឈប់​ចុះ​នោម ស្រាប់តែ​ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​វាយ​ជនរងគ្រោះ​មួយ​ស្នាប់​កាំភ្លើង និង​បាញ់​មួយ​គ្រាប់​រួច​យក​ម៉ូតូ​ទៅ​បាត់​។ ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​បាន​នាំ​ជនរងគ្រោះ​មកកាន់​ប៉ុស្តិ៍នគរបាល ដើម្បី​សាកសួរ​បន្ថែមថា តើ​ពិតជា​ករណី​ប្លន់ ឬ​ករណី​អ្វី​ផ្សេង​៕

ចំនួនអ្នកទស្សនា

    20532477

  • ថ្ងៃនេះ9301
  • ម្សិលមិញ15681
  • សប្តាហ៍នេះ68141
  • ខែនេះ90021
  • ឆ្នាំនេះ90021
  • សរុប20532477