ស្រវឹងស្រា ទៅ​ដេក​ក្នុង​ខ្ទម ខណៈ​ភ្លើង​ឆេះ​ព្រៃ​រាលដាល​ឆេះ​ខ្ទម​រត់​មិន​រួច​ត្រូវ ស្លាប់​

21-March-2016 | ដោយ មែន កំសត់


 
​ក្រចេះ​៖ បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់ យ៉ាង​អ​ណោ​ច​អធម ដោយសារ​ភ្លើង​ឆេះ​នៅ​ព្រៃ​ចម្ការ​មួយកន្លែង ត្រង់ចំណុច​ទួល​ខ្នុរ​ខាងក្រោយ​ភូមិ​ថ្ម​រាប ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦ ។​

​តាម​ការ ឲ្យ​ដឹង​ពី​ប្រពន្ធ​ជនរងគ្រោះ បាន​និយាយប្រាប់​ឲ្យ​ដឹងថា​ប្តី​របស់គាត់​ឈ្មោះ គាត ណា​រ៉ា អាយុ ៤៣​ឆ្នាំ​។ កន្លងមក ប្តី​របស់គាត់​តែងតែ​ផឹកស្រា​ស្រវឹង​ដេកលក់​ស្ទើរតែ​រៀងរាល់​ល្ងាច​នៅក្នុង ខ្ទម​ចាំចម្ការ​មួយ​នោះ​។ នៅ​ល្ងាច​ថ្ងៃកើតហេតុ គាត់​ក៏​ស្រវឹងស្រា​ជោកជាំ​ដែរ និង​បាន​ដើរមក​ដេក​នៅ​រោង​ខ្ទម​ចម្ការ​ម្នាក់ឯង ដូច​សព្វមួយដង​ហើយ ក៏ត្រូវ​ភ្លើង​ឆេះ​ព្រៃ​រាលដាល​ឆេះ​ខ្ទម​នោះ​បណ្តាល​ឲ្យ​ឆេះ​ប្តី​គាត់ ស្លាប់​តែម្តង​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ព្រែក​ប្រសព្វ បានឱ្យដឹងថា ក្រោយ​កើតហេតុ​នគរបាល​ចុះទៅពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​សព បានបង្ហាញ​ឱ្យឃើញថា គឺ​មិនមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះទេ ហើយ​ក៏បាន​សន្និដ្ឋានថា បុរសរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​ប្រាកដ​មែន រួច​ក៏​ប្រគល់ឱ្យ​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕

ចំនួនអ្នកទស្សនា

    20533857

  • ថ្ងៃនេះ10681
  • ម្សិលមិញ15681
  • សប្តាហ៍នេះ69521
  • ខែនេះ91401
  • ឆ្នាំនេះ91401
  • សរុប20533857